អ្នកជំនា​ញខ្មែរជោគជ័យក្នុងកា​របង្កើតអេបដែល​មានឈ្មោះថាC​oolApp

 CoolAppជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូចTelegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។នេះបើតាមការចេញផ្សាយAKP។CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាតCoolAppនេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១មកដល់ឆ្នាំ២០២៤នេះដែលទើបចេញរូបរាងនៅពេលនេះ។CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យCall ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។Please Download 5 Planforms:

1. iOS version (iPhone & iPad) 

តំណភ្ជាប់:https://apps.apple.com/kh/app/coolapp-messenger/id1617434516

2. Android version 

តំណភ្ជាប់:https://play.google.com/store/apps/details?id=asia.coolapp.chat

3. Desktop version 

តំណភ្ជាប់:https://coolapp.chat/desktop/

4. Mac iOS

តំណភ្ជាប់:https://coolapp.chat/desktop/

Powered by Blogger.