អ៊ីរ៉ង់បាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់សំដៅទៅអ៊ីស្រាអែល
ព្រឹត្តិការណ៍៖ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់រយដើមដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលខ្លះអាចឆ្លងផុតការការពារដែនអាកាសរបស់ទីក្រុង Tel Aviv ។
យោងតាមកាសែត Times of Israel ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី១៣ខែមិថុនាថា យោធារបស់ប្រទេសបានបាញ់"កាំជ្រួចមីស៊ីលផ្លោងរាប់រយគ្រាប់" ទៅកាន់ប្រទេសអ៊ីស្រាអែលដោយពណ៌នាថានេះជាសកម្មភាពបើកចំហរក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសពីមុនដោយគូប្រជែងរបស់ខ្លួន។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយថា "ទីក្រុងតេអេរ៉ង់នឹងមិនឆ្លើយតបត្រឹមនេះទេហើយអ៊ីស្រាអែលនឹងមិនគេចផុតពីការខាតបង់នោះទេ។កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងធ្វើឱ្យសត្រូវចាញ់" ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានលាតត្រដាងថាការផ្ទុះដ៏ខ្លាំងជាច្រើនត្រូវបានថតទុកនៅក្នុងតំបន់រដ្ឋធានីនៃទីក្រុងTel Aviv និងក្រុងហ្សេរុយសាឡឹម។ ទោះបីជាកងកម្លាំងការពារអ៊ីស្រាអែល(IDF)បានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ភាគច្រើនក៏ដោយ។ប៉ុន្តែមួយចំនួននៅតែរអិលតាមសំណាញ់ការពារដែនអាកាស។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលIsrael Katz បានសង្កត់ធ្ងន់ថា "អ៊ីរ៉ង់បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមដោយការបាញ់មីស៊ីលនៅទីតាំងស៊ីវិល។យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Channel 12 មនុស្សចំនួន៦៣នាក់បានរងរបួសក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ ក្នុងនោះមានមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ខាងក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាមេរិកបានព្រមានថាអ៊ីរ៉ង់នឹងទទួលរងនូវផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្លួនបានកំណត់គោលដៅលើពលរដ្ឋអាមេរិកមូលដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធ។កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាក៏កំពុងជួយសម្ព័ន្ធមិត្តអ៊ីស្រាអែលស្ទាក់ចាប់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលមានគោលដៅវាយប្រហារទឹកដីTel Aviv៕ពុតសាម៉ាត់
Post a Comment