នៅលើផេកសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានលើកឡើងថា«បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។
ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះ កាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុនម៉ាណែតដើម្បីបានពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥តែក្រោយមកតាមសំណើរលោកអូនព័ន្ធមុនីរ័ត្ននិងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបាន សម្រេចឲ្យលោក គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករង២រូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ។ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អចៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ចំណែកវីដេអូជាដំណាក់ទី១ដែលខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធហ៊ុនម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?»៕
Post a Comment