លោកមេធាវីជាសុខចាន់និងលោកមេធាវីនួនបូរ៉ានៃក្រុមហ៊ុនមេធាវីកម្ពុជាចិនដែលតំណាងដោយអាណត្តិនិងការពារសិទ្ធិឲ្យលោកភឺនផល្លានៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤នេះបានចេញមកច្រានចោលចំពោះសារព័ត៌មាននគរដ្រេហ្គន(NoKorDragon)និងមជ្ឍមណ្ឌលសារព័ត៌មានគរវត្តរួមទាំងព័ត៌មានតាមបណ្តាញសង្គមនានាដែលបាននិយាយវាយប្រហារមកកាន់លោកភឺនផល្លាគឺផ្ទុយពីការពិតទាំងស្រុងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្តេរិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់លោកភឺនផល្លា។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQe1xeorlDJsz_wR_i4RoZRK9HtG-7S0WDO8793Qy_yX0Cq0yn21OIatoMQihwd_J6RLHIHluHmU2tFb1_MT1s0eP_GbrTEL_0p8498KW7JwE7sPdbhiYG0GPNbmHd-nH4QLkVvKI4GetHZiUQ9xCCh-EWzRdqAd8w082taNSGiISkxFMGNjJpm7EU3cL7/w640-h480/photo_2024-02-21_12-26-09.jpg) |
|
តាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវីដែលសារព័ត៌មានយើងទទួលបានបញ្ជាក់ថាសកម្មភាពប្រព្រឹត្តឡើងដោយក្រុមខាងលើបង្ហាញពីចេតនានិយាយបំភ្លឺខុសពីពិតចោទប្រកាន់វាយប្រហារមកលើមេធាវីក៏ដូចជាលោកភឺនផល្លាក្រោមរូបភាពញុះញង់ឲ្យអតិថិជននិងសាធារណជនមានការយល់ច្រឡំនិងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរលោកភឺនផល្លាបុគ្គលិក មេធាវីយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។ក្នុងនាមមេធាវីតំណាងដោយអាណត្តិឲ្យលោកភឺនផល្លាបណ្តាព័ត៌មាននិងបណ្តាព័ត៌មាននានាតាមបណ្ដាញសង្គមហ្វេសប៊ុកនៅលើបណ្ដាញសង្គមកន្លងមកនិងបញ្ឈប់រាល់សកម្មភាពខាងលើលុបព័ត៌មាននិងកែតម្រូវជាបន្ទាន់ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីថ្ងៃជូនដំណឹងជាកំហិត។ក្នុងករណីមិនព្រមធ្វើតាមការតម្រូវខាងលើនោះទេឬមានបុគ្គលណាមួយដែលធ្វើការចែករំលែកSharePostទាក់ទងនឹងព័ត៌មានរបស់ក្រុមបុគ្គលខាងលើគឺជាបំភ្លៃការពិតចោទប្រកាន់វាយប្រហារមកលើលោកភឺនផល្លានឹងមានវិធានការតាមផ្លូវច្បាប់៕
Post a Comment