អភិបាលខេត្តក្រចេះ កាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងវិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង

កឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ននេះ បានកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡងនៅថ្ងៃនៅនេះគឺបានពិនិត្យដើម្បីធានាថាការប្រឡងប្រព្រិត្តទៅដោយគោរពតាមគោលការច្បាប់ យុត្តិធម៌ និងតម្លាភាព។

លោកអភិបាលខេត្តក៏ផ្ដាំផ្ញើដល់បេក្ខជនដែលជាបេក្ខជនប្រឡងកុំភ័យ កុំតក់ស្លុត តែចេះជាប់ហើយ ត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចម្លងគ្នា ត្រូវយកចិត្តទុកដាក់ខិតខំសរសេរឲ្យបានល្អត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសា មិននិងឆ្លើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ និងត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។

លោកអភិបាលខេត្តជូនពរឲ្យបេក្ខជនប្រឡងឲ្យប្រឡងជាប់គ្រប់គ្នា និងមាននិទ្ទេសល្អឲ្យបានច្រើន។

សម្រាប់ខេត្តក្រចេះ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ចំនួន២១៩២នាក់/ស្រី១១៦០នាក់ ចែកចេញជា ០៤មណ្ឌល ស្មើនឹង៨៨បន្ទប់ ថ្នាក់វិទ្យាសាស្ត្រ មាន០២មណ្ឌល ១.មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ជើង) មាន១៤បន្ទប់ ២.មណ្ឌល វិទ្យាល័យព្រះមហាក្សត្រិយានី ព្រះកុសុមៈ មាន២៤បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ០២មណ្ឌល ១.មណ្ឌល វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ(ត្បូង) មាន៣០បន្ទប់ ២.មណ្ឌល វិទ្យាល័យខូវប៊ុនស៊ុនក្រចេះក្រុង មាន២០បន្ទប់៕

Powered by Blogger.