ថៃនិងកម្ពុជាមិនឯកភាពគ្នាលើការយកជម្លោះព្រំដែនទៅតុលាការអន្តរជាតិ
ប្រទេសថៃបានអះអាងថាខ្លួនចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាតាមរយៈការសន្ទនា។ប៉ុន្តែនឹងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)លើបញ្ហានេះទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatraបានប្រកាសកាលពីថ្ងៃទី១១ខែមិថុនាថា លោកស្រីបានសន្ទនាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាសម្តេចហ៊ុនសែនដោយហេតុនេះឈានដល់ការប្តេជ្ញាចិត្តរួមគ្នារវាងភាគីទាំងពីរក្នុងការដោះស្រាយជម្លោះព្រំដែនតាមរយៈការសន្ទនាដោយសន្តិវិធី។លោក Paetongtarnបាននិយាយថា"តាមរយៈការចរចាដោយស្មោះត្រង់ និងតម្លាភាពយើងបានការពារហានិភ័យនៃការកើនឡើងនិងជៀសវាងជម្លោះប្រដាប់អាវុធ"។ទាក់ទងនឹងសកម្មភាពត្រួតពិនិត្យព្រំដែននាយករដ្ឋមន្ត្រីថៃបាននិយាយថាច្រកទ្វារព្រំដែននឹងនៅតែបើកនិងបិទស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ដោយបដិសេធព័ត៌មានអំពីការបិទជាអចិន្ត្រៃយ៍។លោកស្រី Paetongtarn បានបញ្ជាក់ថាក្រុងបាងកកដឹងច្បាស់ពីសារៈសំខាន់នៃពាណិជ្ជកម្មតាមព្រំដែនចំពោះជីវិតរបស់ប្រជាជនក្នុងតំបន់។
នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra។ រូបថត៖ The Nation |
បើតាមលោកស្រីPaetongtarnកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ(JBC)នឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា។ យ៉ាងណាក៏ដោយ លោកស្រី Paetongtarn សង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃនៅតែរក្សាជំហរមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងជម្លោះព្រំដែន។កន្លងមកសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដែលទទួលខុសត្រូវរៀបចំឯកសារ និងនាំយកជម្លោះព្រំដែនជាមួយថៃទៅកាន់តុលាការ ICJ នៅទីក្រុងឡាអេ (ហូឡង់)។យោងតាមកាសែតខ្មែរថាមស៍ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការនេះ។ គណៈកម្មការនេះនឹងមានសិទ្ធិអំណាចតំណាងឲ្យប្រទេសកម្ពុជានៅចំពោះមុខតុលាការICJចាប់ពីដំណាក់កាលដាក់ស្នើរហូតដល់ការបញ្ចប់នីតិវិធីនៅចំពោះមុខតុលាការ៕ផាត់យុទ្ធ
Post a Comment