រុស្ស៊ីប្រកាសខ្លឹមសារនៃកិច្ចចរចារវាងលោកPutinនិងលោកXi Jinping
ក្រសួងការបរទេសរុស្ស៊ីបានបង្ហាញព័ត៌មានលម្អិតមួយចំនួនអំពីកិច្ចចរចានាពេលខាងមុខរវាងប្រធានាធិបតីVladimir Putin និងប្រធានាធិបតីចិន Xi Jinpingនៅទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថាក្នុងអំឡុងកិច្ចពិភាក្សានេះ លោកប្រធានាធិបតី Putin និងប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថានឹង"លើកឡើងពីបញ្ហាជាបន្តបន្ទាប់នៃការព្រួយបារម្ភទៅវិញទៅមកនិងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជា"របៀបវារៈដ៏ក្រាស់នៃបញ្ហាទ្វេភាគីនិងអន្តរជាតិនឹងត្រូវបានពិភាក្សាក្នុងកំឡុងកិច្ចចរចា។ក្នុងពេលជាមួយគ្នានេះឯកសារស្តីពីកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិនលើវិស័យផ្សេងៗកំពុងត្រូវបានរៀបចំ។កិច្ចប្រជុំកំពូលនាពេលខាងមុខនឹងបញ្ជូនសញ្ញាដ៏សំខាន់មួយទៅកាន់សហគមន៍អន្តរជាតិអំពីវិធីសាស្រ្តរួមរបស់រុស្ស៊ីនិងចិនដើម្បីការពារសណ្តាប់ធ្នាប់និងការប្រឆាំងនឹងការប៉ុនប៉ងក្លែងបន្លំប្រវត្តិសាស្រ្តនៃសង្រ្គាមលោកលើកទី២" Zakharova បានប្រាប់ TASSកាលពីខែឧសភា។ក្រោយមកអ្នកនាំពាក្យរុស្ស៊ីបានសម្តែងការជឿជាក់ថាលទ្ធផលនៃកិច្ចចរចារវាងលោកPutinនិងលោកXi នឹងបង្កើតកម្លាំងរុញច្រានដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-ចិន។
| ប្រធានាធិបតីចិន Xi Jinping (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin។ រូបថត៖ TASS |
យោងតាម TASS ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinpingបានធ្វើឡើងស្របពេលដែលរុស្ស៊ីបានធ្វើព្យុហយាត្រាយោធាដើម្បីអបអរសាទរខួបលើកទី៨០នៃជ័យជំនះលើហ្វាស៊ីសនិយមក្នុងសង្គ្រាមលោកលើកទី២(ថ្ងៃទី៩ឧសភា) នៅទីក្រុងម៉ូស្គូ។ ក្រៅពីលោក Xi មេដឹកនាំបរទេសមួយចំនួនបានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅឯពិធីរំលឹកនៅទីក្រុងម៉ូស្គូ រួមទាំងនាយករដ្ឋមន្រ្តីស្លូវ៉ាគីប្រធានាធិបតីប្រេស៊ីល និងប្រធានាធិបតីកាហ្សាក់ស្ថានផងដែរ៕ពុតសាម៉ាត់
Post a Comment