នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរជ័យជម្នះរបស់គណបក្សPAPរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោកLawrenceWongក្នុងការបោះឆ្នោតសហព័ន្ធ
សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នេះ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដើម្បីសម្តែងការអបអរសាទរចំពោះជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សសកម្មភាពប្រជាជន (People's Action Party - PAP) ដែលជាគណបក្សរបស់លោកក្នុងការបោះឆ្នោតសហព័ន្ធដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។នេះបើតាមការលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។សម្តេចធិបតីបានបញ្ជាក់ថា ការកើនឡើងនៃចំនួនអាសនៈក្នុងសភាក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្សPAPដែលជាគណបក្សកាន់អំណាចបានបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសិង្ហបុរីចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីLawrenceWong។សម្តេចធិបតីក៏បាននឹករលឹកផងដែរអំពីជំនួបពិភាក្សាផ្លូវការដ៏មានផ្លែផ្កាជាមួយលោក Lawrence Wong ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០២៤បន្ទាប់ពីឯកឧត្តមបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ជំនួបទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ។
![]() |

Post a Comment