រដ្ឋមន្ត្រីអ៊ីស្រាអែល៖ប្រជាជននៅតំបន់ហ្គាហ្សានឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសទី៣
កាលពីថ្ងៃទី៦ ខែឧសភារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានបញ្ជាក់ថាជ័យជម្នះរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សាស្រ្ទីបមានន័យថាទឹកដីនេះនឹងត្រូវបំផ្លាញទាំងស្រុង ហើយប្រជាជនប៉ាឡេស្ទីននៅទីនេះនឹងត្រូវបញ្ជូនទៅប្រទេសមួយផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានAFPបានដកស្រង់សម្តីរដ្ឋមន្ត្រីស្តាំនិយមបាននិយាយនៅក្នុងសន្និសីទមួយថា"ហ្គាហ្សានឹងត្រូវបានបំផ្លាញទាំងស្រុង។ អ្នកស្រុកនឹងត្រូវបាននាំយកទៅភាគខាងត្បូងទៅកាន់តំបន់មនុស្សធម៌ ដែលគ្មានក្រុមហាម៉ាសឬភេរវកម្មហើយពីទីនេះមនុស្សមួយចំនួនធំនឹងចាកចេញនិងទៅកាន់ប្រទេសទី៣"។គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនាពេលថ្មីៗនេះ បានអនុម័តផែនការពង្រីកយុទ្ធនាការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការដណ្តើមយកនិងដាក់ពង្រាយតំបន់ណាមួយដែលកាន់កាប់ដោយកងទ័ពអ៊ីស្រាអែលរហូតដល់ប្រទេសនេះសម្រេចបាននូវគោលដៅសង្គ្រាមទាំងអស់។យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការសម្រេចចិត្តរបស់អ៊ីស្រាអែលត្រូវបានធ្វើឡើងក្នុងបរិបទរបស់អង្គការសហប្រជាជាតិនិងអង្គការជំនួយបានព្រមានម្តងហើយម្តងទៀតអំពីគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។នៅថ្ងៃដដែលមន្ត្រីជាន់ខ្ពស់របស់ហាម៉ាសបានប្រកាសថាក្រុមនេះលែងចាប់អារម្មណ៍លើការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទៀតហើយ។ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបញ្ឈប់ "សង្គ្រាមទុរ្ភិក្ស"ដែលអ៊ីស្រាអែលកំពុងអនុវត្តនៅតំបន់ហ្គាហ្សាស្ទ្រីប។
| ប្រជាជនប្រមូលទឹកនៅចំណុចចែកចាយមួយក្នុងជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាលហ្គាហ្សាស្រ្ទីបកាលពីថ្ងៃទី៥ ឧសភា។ រូបថត៖ AFP |
Post a Comment