រុស្ស៊ី​ព្រមាន​​ពី​​ការ​វាយ​ប្រហារ​អ៊ុយក្រែន​ដែល​​អាច​កើត​មាន​ក្នុង​អំឡុង​​ពេ​ល​ប្រារព្ធ​ទិវា​ជ័យជម្នះ

នាថ្ងៃទី៦ឧសភាវិមានក្រឹមឡាំងបានបញ្ជាក់ថាកងកម្លាំងរុស្ស៊ីនឹងបន្តអនុវត្តផែនការបទឈប់បាញ់ជាមួយអ៊ុយក្រែនចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឧសភា ក្រោមបញ្ជារបស់ប្រធានាធិបតី Putinក្នុងឱកាសខួបលើកទី៨០ នៃទិវាជ័យជំនះ។ទោះជាយ៉ាងណាក៏ដោយវិមានក្រឹមឡាំងបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបប្រសិនបើកងកម្លាំងអ៊ុយក្រែនវាយប្រហារទីតាំងរុស្ស៊ីក្នុងអំឡុងពេលនោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ រូបថត៖ TASS
យោងតាមReutersនៅពេលសួរថាតើរុស្ស៊ីនឹងធ្វើអ្វីប្រសិនបើប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky មិនយល់ព្រមចំពោះបទឈប់បាញ់រយៈពេល៣ថ្ងៃដូចដែលទីក្រុងម៉ូស្គូបានប្រកាសនោះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា"ពិតណាស់គំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីPutinស្តីពីបទឈប់បាញ់បណ្តោះអាសន្នសម្រាប់ថ្ងៃឈប់សម្រាកនេះ នៅតែជាធរមានហើយការណែនាំពាក់ព័ន្ធត្រូវបានផ្តល់ដល់យោធាដោយអគ្គមេបញ្ជាការកំពូល"។លោកបានបន្ថែមថា“នឹងមានបទឈប់បាញ់ ប៉ុន្តែក្នុងករណីដែលអាជ្ញាធរក្រុងគៀវមិនឆ្លើយតបហើយនៅតែស្វែងរកការបន្តការវាយប្រហារលើទីតាំងឬកន្លែងរបស់យើងការឆ្លើយតបសមស្របនឹងត្រូវបានផ្តល់ឱ្យភ្លាមៗ”។រុស្សីកំពុងរៀបចំក្បួនព្យុហយាត្រាយោធាដើម្បីអបអរសាទរខួបលើកទី៨០នៃទិវាជ័យជំនះនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៩ខែឧសភា។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់ជាមួយអ៊ុយក្រែនរយៈពេល៣ថ្ងៃគឺថ្ងៃទី៨,៩និង១០ឧសភា។កាលពីថ្ងៃទី៣ខែឧសភា លោក Dmitry Medvedev ដែលជាអតីតប្រធានាធិបតីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានរិះគន់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Zelenskyថាជា "ការញុះញង់ពាក្យសំដី"បន្ទាប់ពីលោក Zelensky បាននិយាយថាអ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មន្ត្រីបរទេសណាម្នាក់ដែលមកទីក្រុងម៉ូស្គូដើម្បីចូលរួមក្បួនដង្ហែរទិវាជ័យជំនះ៩ឧសភា ចំពេលមានសង្រ្គាមដែលកំពុងបន្តជាមួយរុស្ស៊ី។លោក Zelensky បាននិយាយថា"យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក។ដូច្នេះយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នក"Zelensky បាននិយាយ "៕ពុតសាម៉ាត់


Powered by Blogger.