សម្តេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រតិកម្មទៅនឹងការទាមទាររបស់ភាគីថៃដែលស្នើឲ្យកម្ពុជាដកទ័ពចេញពីតំបន់មុំបីដោយសម្តេចថាជាសំណើដែលមិនអាចទៅរួចដោយសារតំបន់នេះជាទឹកដីរបស់កម្ពុជានិងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។នេះបើតាមការចេញផ្សាយRFI។
 |
|
បើតាមអតីតនាយករដេ្ឋមន្ត្រីកម្ពុជារូបនេះកម្ពុជាបានឈរជើងនៅទីនោះតាំងពីមុនការចុះអនុស្សារណៈយោគយល់ឆ្នាំ២០០១។ អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលគាំទ្រការគូសបញ្ជាក់របស់សម្តេចហ៊ុន សែន និងចង់ឃើញរដ្ឋាភិបាលកម្ពុជាប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) រួមទាំងសំណុំរឿងផ្សេងទៀតដូចជាប្រាសាទតាមាន់ជាដើម។ដោយភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍មួយចំនួនពេលលោកចុះទៅកាន់តំបន់មុំបីកាលពីឆ្នាំ២០១០ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុន សែន បានសរសេរលើហ្វេសប៊ុកថា អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ អ៊ុនតាក់អាចធ្វើសាក្សីបានក្នុងសំណុំរឿងនៅតំបន់មុំបីនោះ។សម្តេចសង្កត់ធ្ងន់ទៀតថាបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខនិងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ប្រធានព្រឹទ្ធសភាសម្តេចហ៊ុន សែន បានរៀបរាប់ទៀតថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ សម្តេចបានរម្លឹកថា ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់លោកកាលពីឆ្នាំ២០១១ និងនៅចំពោះមុខប្រធានាធិបតីឥណ្ឌូណេស៊ី ដែលស្នើឲ្យភាគី ទាំងពីរ ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ នាពេលនោះ សម្តេច ហ៊ុន សែន បានប្រាប់ទៅ ភាគីថៃវិញថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនឯងបានទេ។ផ្ទុយទៅវិញ លោក អាភិសិដ្ឋ ត្រូវដកកងទ័ពឈ្លានពានរបស់ខ្លួនចេញដោយគ្មានលក្ខខណ្ឌ។ការអត្ថាធិប្បាយរបស់ សម្តេចហ៊ុន សែន យ៉ាងដូចនេះ កើតឡើង ក្រោយមានមានហេតុការណ៍ប៉ះទង្គិចដោយអាវុធប្រមាណ១០នាទីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃពុធទី២៨ ឧសភា ឆ្នាំ២០២៥ ដោយបណ្តាលឲ្យទាហានកម្ពុជាម្នាក់ គឺលោក សួន រ៉ោន បាត់បង់ជីវិត។លោក គីមសួរ ភិរិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន សម្តែងការគាំទ្រជំហចំពោះការលើកឡើងរបស់សម្តេចហ៊ុន សែន ដែលបានបង្ហាញពីបំណងនៃការយករឿងនៅតំបន់មុំបីទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដោយលើកបទពិសោធន៍ដែលកម្ពុជាក៏ធ្លាប់ប្តឹងទៅតុលាការនេះក្នុងសំណុំរឿងប្រាសាទព្រះវិហារ។តាមអ្នកនយោបាយជំទាស់រូបនេះ ការដោះស្រាយវិវាទជាមួយប្រទេសថៃនឹងមិនមានបញ្ហាច្រើនដោយសារមានការចែងនិយាមការកំណត់ព្រំដែនរវាងប្រទេសទាំងពីរក្នុងផែនទីរួចទៅហើយ។ ក្រៅពីវិវាទនៅតំបន់មុំបីលោក គីមសួរ ភិរិទ្ធ ក៏ចង់ឃើញកម្ពុជានាំយកសំណុំរឿងនៅប្រាសាទតាមាន់និងទីតាំងជម្លោះផ្សេងទៀតជាមួយថៃ ទៅកាន់តុលារយុត្តិធម៌អន្តរជាតិ(ICJ)ផងដែរ៕RFI
Post a Comment