ហេតុអ្វីបានជាអ៊ុយក្រែនចង់ឲ្យមានជំនួបបីផ្លូវជាមួយប្រធានាធិបតីរុស្ស៊ីនិងអាមេរិក
ព្រឹត្តិការណ៍៖ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyចង់ឱ្យមានការជួបប្រជុំបីផ្លូវជាមួយប្រធានាធិបតីរុស្ស៊ីនិងសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យការដឹកនាំរបស់លោកមានភាពស្របច្បាប់។នេះជាការលើកឡើងកាលពីថ្ងៃទី៣០ ឧសភា ដោយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន RT ការចែករំលែកនៅលើ Telegram លោក Medvedev បាននិយាយថា មូលហេតុដែលលោក Zelensky ចង់ជួបប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេលតែមួយគឺ"ច្បាស់ណាស់" ។លោក Medvedev បាននិយាយថា "កិច្ចប្រជុំបីផ្លូវមានន័យថា លោក Zelensky អាចទទួលបានការជំរុញភាពស្របច្បាប់ដ៏សំខាន់មួយដោយពឹងផ្អែកលើឥទ្ធិពលរបស់អ្នកដែលអង្គុយនៅតុចរចា"។យោងតាមមន្ត្រីរុស្ស៊ី លោក Zelensky អាចទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នេះដើម្បីពន្យារពេលការបោះឆ្នោតក្នុងស្រុកនិងបញ្ចុះបញ្ចូលឥស្សរជនអ៊ុយក្រែនថា"ឥឡូវនេះមិនមែនជាពេលវេលាដើម្បីផ្លាស់ប្តូរអ្នកដឹកនាំពាក់កណ្តាលផ្លូវទេ" ។នៅថ្ងៃទី២៧ខែឧសភា លោក Zelenskyបានប្រកាសថា"ឥឡូវនេះយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា'Trump,Putinនិងខ្ញុំ'ហើយយើងក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ទម្រង់ការចរចាររវាង Trump-Putin, Trump-Zelensky ហើយបន្ទាប់មកយើងទាំងបីនាក់"។
| អ៊ុយក្រែនចង់រៀបចំជំនួបបីផ្លូវជាមួយប្រធានាធិបតីរុស្ស៊ីនិងអាមេរិក។ រូបភាព៖ Mehr News |
មេដឹកនាំអ៊ុយក្រែនបានបន្ថែមថាកន្លែងប្រជុំកំពូលដែលមានសក្តានុពលជាច្រើនកំពុងត្រូវបានពិចារណា ហើយតួកគីគឺជា "ជម្រើសប្រាកដនិយមបំផុត" ។កាលពីថ្ងៃទី២៨ខែឧសភា ប្រធានាធិបតីអាមេរិក Trump បាននិយាយថា លោកបានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំបីផ្លូវជាមួយលោក Zelensky និងលោក Putin "ប្រសិនបើចាំបាច់" ។កាលពីថ្ងៃទី៣០ឧសភា រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បាននិយាយថា លោកជឿជាក់ថា "វាអាចទៅរួចក្នុងការបញ្ចប់ការចរចាផ្ទាល់លើកទីមួយនិងទីពីររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងជំនួបរវាងលោក Trump លោក Putin និងលោក Zelensky ដោយមានការចូលរួមពីប្រធានាធិបតីតួកគី Recep Tayyip Erdogan" ។នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថាលោកប្រធានាធិបតីPutin"គាំទ្រជាមូលដ្ឋាន"ជំនួបជាមួយប្រធានាធិបតី Zelensky និងប្រធានាធិបតី Trump ។ យ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ថាការរៀបចំកិច្ចប្រជុំកំពូលមួយនឹងទាមទារលទ្ធផលជាក់ស្តែងពីការចរចារវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែន៕ពុតសាម៉ាត់
Post a Comment