រាជរដ្ឋាភិបាលនី​តិកាលទី៧ដាក់ចេញ​វិធានគ​ន្លឹះដោ​យជ្រើសរើសមន្ត្រីរាជកា​រ​តាមនីតិវិធីថ្មី

 ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាពសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថាក្នុងរយៈពេលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញវិធានគន្លឹះតាមកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈដោយជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មីដែលធានាបាននូវភាពត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌។នេះបើតាមការចេញផ្សាយAKP។

សម្តេចធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលថ្មីក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដើម្បីបង្កើនល្បឿនជំរុញបន្ថែមលើកិច្ចការកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អនិងឈានទៅកសាងសមត្ថភាពនិងយន្តការស្ថាប័នរឹងមាំព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយចីរភាពនិងសមិទ្ធកម្ម។សម្តេចធិបតីបានបន្តថាតាមរយៈការដាក់ចេញនូវវិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ គឺរាជរដ្ឋាភិបាល បានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មីដែលបានចេញអនុក្រឹត្យដាក់ឱ្យអនុវត្តន៍និយាមនិតិប្រតិបត្តិSOPដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។សម្តេចធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលថ្មី បានកំពុងរៀបចំសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងវិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈ នៅក្នុងគោលដៅឆ្ពោះទៅរកការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន។ បន្ថែមពីនោះទៀតបាននិងកំពុងរៀបចំប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្មតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងគោលដៅឆ្ពោះទៅរកការកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។ សម្តេចហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានកំពុងរៀបចំសេចក្តីព្រាងផែនការឆ្នាំ២០២៤ ២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈផងដែរ។«ក្នុងវិធានគន្លឹះទាំង៥នោះវិធានគន្លឹះទី១គឺការកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈក្នុងរយៈពេល៦ខែនេះយើងបានធ្វើកិច្ចការមួយចំនួននៅក្នុងនោះគឺបានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មីដែលបានចេញអនុក្រឹត្យដាក់ឱ្យអនុវត្តន៍និយាមនិតិប្រតិបត្តិSOPស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិលនៅក្នុងគោលកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីដែលយើងបានធ្វើកិច្ចការប្រឡងជ្រើសរើសបំពេញក្របខ័ណ្ឌទៅឱ្យក្រសួងស្ថាប័នមួយចំនួនដោយជោគជ័យ ដោយធានានូវភាពត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ អ្នកចេះជាប់ »៕

Powered by Blogger.