អ៊ុយក្រែននិយាយថាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារទីក្រុងភាគខាងលិច
មន្ត្រីនៅក្នុងទីក្រុងKhmelnitskyភាគខាងលិចប្រទេសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និង៤នាក់ទៀតរងរបួស។លោក Sergei Gamaly អភិបាលខេត្ត Khmelnitsky នៅភាគខាងលិចប្រទេសអ៊ុយក្រែន បាននិយាយថា ការផ្ទុះដ៏ខ្លាំងចំនួន៣បានអង្រួនមេឃលើទីក្រុងកាលពីព្រឹកមិញនេះភ្លាមៗបន្ទាប់ពីស៊ីរ៉ែនប្រឆាំងយន្តហោះត្រូវបានធ្វើសកម្មភាពនៅក្នុងតំបន់នោះ។អភិបាលក្រុង Khmelnitsky លោក Oleksandr Symchyshyn បាននិយាយនៅថ្ងៃនេះថា "យើងមានព័ត៌មានអំពីមនុស្សស្លាប់ម្នាក់និងរបួស៤នាក់"ខណៈដែលយោធាអ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន១១គ្រឿងក្នុងចំណោម ១៤គ្រឿង(UAVs)ដែលកងកម្លាំងរុស្ស៊ីដាក់ពង្រាយនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ។រដ្ឋធានីគៀវនិងខេត្តដែលមានឈ្មោះដូចគ្នា ក៏ដូចជាខេត្តភាគខាងកើត និងកណ្តាលនៃ Zhytomir, Kirovograd, Poltava, Rivne, Sumy, Kharkov, CherkasyនិងChernihivទាំងអស់បានចេញការព្រមានការពារដែនអាកាសក្នុងពេលតែមួយ។ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថាការផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងទីក្រុងគៀវនិងZhytomirខណៈដែលប្រព័ន្ធការពារដែនអាកាសនៅភាគកណ្តាលនៃប្រទេសបានចូលរួមក្នុងការប្រយុទ្ធ។ក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ទីក្រុងKhmelnitskyស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន គឺជាគោលដៅនៃការវាយប្រហារដោយមីស៊ីល Cruise Kalibr កាលពីថ្ងៃទី២០ខែកុម្ភៈព្រោះវាជាទីជម្រករបស់កងវរសេនាធំយន្តហោះគ្មានមនុស្សបើកទី៣៨៣ដែលជាអង្គភាពទទួលបន្ទុកដឹកជញ្ជូនUAV Bayraktar TB2 ដែលកំពុងបម្រើការជាមួយកងទ័ពអ៊ុយក្រែន។លោកខាងលិច និងអ៊ុយក្រែនវាយតម្លៃថារុស្ស៊ីអាចបើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរស្ថានការណ៍ឡើងវិញបន្ទាប់ពីរងការបរាជ័យជាច្រើន។ បន្ថែមពីលើការវាយប្រហារដោយកាំជ្រួចរយៈចម្ងាយឆ្ងាយរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើការការពាររបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass ដើម្បីបំបែកភាពជាប់គាំងនៅលើសមរភូមិ៕យោងតាមAFP
យន្តហោះគ្មានមនុស្សបើកអត្តឃាតរបស់រុស្ស៊ីបានធ្លាក់ចូលទៅក្នុងគោលដៅមួយក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែនក្នុងខែតុលាឆ្នាំ២០២២។រូបថត៖AFP។
Post a Comment