ប្រមុខរដ្ឋាភិ​បា​លក​ម្ពុជា៖គ្មានប​រទេស​ណាមួយវិនិយោ​គនៅប្រទេសដែ​លគ្មាន​សន្តិភាព​និងគ្មានស្ថិរភា​​ពនយោបាយ​​នោះឡើយ

 សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បានគូសបញ្ជាក់សារជាថ្មីថាគ្មានបរទេសណាមួយទៅវិនិយោគនៅប្រទេសដែលគ្មា​សន្តិភាពនិងគ្មានស្ថិរភាពនយោបាយនោះឡើយ។ការ​គូសបញ្ជាក់​របស់​សម្ដេចនាយក​រដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់​និស្សិតបច្ចេកវិទ្យានិងគរុ​និស្សិត​បច្ចេក​ទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះ​បណ្តា​បច្ចេកទេស(NTTI)សរុប ចំនួន ៥៤៥០នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និង​ពិព័រណ៍​អន្តរ​ជាតិជ្រោយចង្វារនាព្រឹកថ្ងៃទី​២៧ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេច ហ៊ុន សែន បានថ្លែងថា៖« គ្មានបរទេសណាមួយទៅវិនិយោគ​នៅប្រទេសដែលគ្មានសន្តិភាពនិងគ្មានស្ថិរភាពនយោបាយនោះឡើយ ហើយលំហ នៃ​សុខសន្តិភាព គឺជាកត្តាអំណោយផលដល់ប្រជាជនយ៉ាង​ពិតប្រាកដ»។ សម្ដេចឡើងថា កម្ពុជា ក៏ជាដៃគូពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន និង​កូរ៉េ​ខាង​ត្បូង ហើយកម្ពុជា នឹងចុះកិច្ចព្រមព្រៀងសេរីជាមួយអារ៉ាប់។កម្ពុជា ក៏ត្រូវរៀបចំ​ខ្លួន​​ធ្វើ​ពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត ខណៈ អាស៊ាន ក៏ធ្វើកិច្ចព្រមព្រៀង​ជា​មួយសហភាពអឺរ៉ុប ផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ក៏មាន​តម្រូវ​ការធនធានមនុស្សផ្នែកបច្ចេកទេសកាន់តែខ្លាំងឡើងៗហើយប្រសិនបើកម្ពុជាគ្មានធន​ធាន​មនុស្សគ្រប់គ្រាន់ទេគឺកម្ពុជាមិនទទួលបានជោគជ័យ នៅក្នុងការទាក់ទាញវិនិ​យោ​គិន​បា​នទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ឥឡូវនេះ តម្រូវការនៃបញ្ហា​បច្ចេក​ទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ព្រោះអ្វី មួយផ្នែកតម្រូវការ​ក្នុង​ស្រុក ដែលកំពុងមានស្រាប់។ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគដើម្បីឱ្យ​មកកាន់​ទីនេះ»៕AKP



Powered by Blogger.