កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហការ និងពង្រឹងវិស័យពន្ធដារ

 អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បាន​ចុះអនុស្សរណៈយោគយល់គ្នា ​នៃកិច្ចសហប្រតិបត្តិការបន្ថែម​ លើការអនុវត្តកិច្ចព្រមព្រៀង, ពង្រឹងការ​ផ្លាស់ប្តូរ​ព័ត៌មាន,​ ការផ្តល់វគ្គបណ្តុះបណ្តាល​សម្រាប់មន្ត្រីពន្ធដារ, ការរៀបចំសិក្ខាសាលា​ជួយឱ្យធុរជនកូរ៉េនៅកម្ពុជា, បង្កើនការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ។

ការចុះអនុស្សរណៈយោគយល់គ្នា ​ធ្វើឡើងនៅក្រោមវត្តមាន ​របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ ​និងឯកឧត្តម KIM CHANGKI អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២។

ការចុះអនុស្សរណៈយោគយល់គ្នា ​ផ្តោតទៅលើកត្តាសំខាន់ៗពាក់ព័ន្ធវិស័យពន្ធដាររួមមាន៖ កិច្ច​សហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គ​បណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ​ (GDT) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការ​គ្រប់គ្រ​ង​ប្រកបដោយប្រសិទ្ធភាព ​និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, ការរៀបចំសិក្ខាសាលា​ជាប្រចាំ ​ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ​ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើន​ការយល់ដឹងអំពីកាតព្វកិច្ច ​និងអនុលោមភាពពន្ធ ដោយក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ មានបំណង​ចង់សិក្សាពីបទពិសោធន៍របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ លើផ្នែកបច្ចេកវិទ្យាព័ត៌មាន​ដូចជា Artificial Intelligence (AI) និង Big Data ជាដើម។

ពាក់ព័ន្ធវិស័យពន្ធដារនេះ, កម្ពុជា និងសាធារណរដ្ឋកូរ៉េ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យលើចុះហត្ថលេខា ​ចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ​ឆ្នាំ២០១៩ ​ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ។

កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន​ដល់អ្នកជាប់ពន្ធ និងអ្នក​វិនិយោគនៃប្រទេសទាំងពីរ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ​១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​កំពុងទទួលបានអត្ថប្រយោជន៍ពី DTA ហើយលើសពីនេះទៀត ​មានក្រុមហ៊ុនកូរ៉េជាច្រើន បាន​បន្តស្នើសុំអត្ថប្រយោជន៍ពី DTA  គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២នេះ សរុបមានចំនួន ៣៦ សំណើរ៕

Powered by Blogger.