ជប៉ុនផ្តល់ជំនួយជួសជុលប្រាសាទបាយ័ន ដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា​ ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមJSA ឬJASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសាទបាយ័ន យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណជា២៧លានដុល្លារ គិតចាប់ពីជំហានទី១រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើម ធ្វើការស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។

Powered by Blogger.