ណា​តូបង្ហាញការគំ​រា​មកំហែងយ៉ា​ងធ្ងន់ធ្ងរពី​រុស្ស៊ី

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ការផលិតគ្រាប់រំសេវជាច្រើនរបស់រុស្ស៊ីក្នុងរយៈពេល៣ខែ ដូចដែលណាតូផលិតក្នុងមួយឆ្នាំបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សម្ព័ន្ធមិត្តយោធា។

យោងតាមសារព័ត៌មាន Kyiv Independent លោក Rutte បាននិយាយកាលពីថ្ងៃទី៩ខែមិថុនាថា"សមត្ថភាពរបស់យោធារុស្ស៊ីកំពុងបង្កើនល្បឿនមិនថយចុះទេ។រុស្ស៊ីកំពុងកសាងកងកម្លាំងរបស់ខ្លួនឡើងវិញជាមួយនឹងបច្ចេកវិទ្យារបស់ចិននិងផលិតអាវុធច្រើនជាងអ្វីដែលយើងគិត"។

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ។ រូបថត៖ ណាតូ
សេចក្តីថ្លែងការណ៍របស់លោកRutteបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអង្គការណាតូនិងរុស្ស៊ីចំពេលមានរបាយការណ៍ថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយការគាំទ្រសម្រាប់សន្តិសុខអឺរ៉ុប។លោក Rutte បានចោទប្រកាន់រុស្ស៊ីថាបានស្តារសក្តានុពលយោធារបស់ខ្លួនឡើងវិញ ដោយមានជំនួយពីប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។ យោងតាមមន្ត្រីរូបនេះ នៅឆ្នាំនេះ បរិវេណឧស្សាហកម្មរុស្ស៊ី ត្រូវបានគេរំពឹងថានឹងផលិតរថក្រោះចំនួន ១,៥០០គ្រឿង រថពាសដែកចំនួន៣,០០០ គ្រឿង និងកាំជ្រួច Iskander ចំនួន ២០០គ្រឿង។"រុស្ស៊ីអាចត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងអង្គការណាតូក្នុងរយៈពេល៥ឆ្នាំ។កុំបោកបញ្ឆោតខ្លួនឯង។ យើងស្ថិតនៅលើផ្នែកខាងកើត។កាំជ្រួចជំនាន់ថ្មីរបស់រុស្ស៊ីកំពុងធ្វើដំណើរក្នុងល្បឿនលឿនជាងសម្លេង។ចម្ងាយទៅកាន់រដ្ឋធានីអឺរ៉ុបគឺត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ មិនមានខាងកើតឬខាងលិចទៀតទេ។ មានតែអង្គការណាតូប៉ុណ្ណោះ" អគ្គលេខាធិការសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់។នៅពេលសួរថាតើបទឈប់បាញ់រយៈពេលវែងនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនអាចជាឱកាសសម្រាប់ទីក្រុងម៉ូស្គូក្នុងការស្តុកទុកអាវុធបន្ថែមទៀត និងបង្កើនហានិភ័យដល់អង្គការណាតូដែរឬទេ លោក Rutte បាននិយាយថា "នោះជាការពិត" ។លោក Rutte បន្ថែមថា "សម្មតិកម្មបច្ចុប្បន្នរបស់យើងគឺថា ទោះបីជាជម្លោះនៅអ៊ុយក្រែននៅតែបន្តក៏ដោយកងកម្លាំងរុស្ស៊ីនៅតែអាចបង្កើនឃ្លាំងរបស់ពួកគេបន្តិច។ប៉ុន្តែនេះនៅតែជារឿងចម្រូងចម្រាសនៅឡើយ" ។ការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ២០២២បានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំងដើម្បីស្ដារសមត្ថភាពយោធាដែលចុះខ្សោយដោយការរំសាយអាវុធក្រោយសង្គ្រាមត្រជាក់រាប់ទសវត្សរ៍។បញ្ហានេះកាន់តែមានភាពបន្ទាន់ បន្ទាប់ពីមានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិក ដែលជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតរបស់អង្គការណាតូ គ្រោងនឹងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុបខណៈដែលលោកប្រធានាធិបតីDonaldTrumpផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្ររបស់លោកទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក៕ពុតសាម៉ាត់


Powered by Blogger.