សម្តេចតេ​ជោ៖កម្ពុជាប្រឈមមុខជាមួយនឹងកា​រឈ្លានពានពីបរទេស បែរជាមានជនអគ​តិមួយចំនួនក្បត់ជាតិឃុប​ឃិតជាមួយបរទេស​មកបំផ្លាញខ្មែរ

សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃកម្ពុជា​ បានសរសេរសារលើបណ្តាញសង្គម នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។សម្តេចតេជោប្រធានព្រឹទ្ធសភាបានបន្តថាប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ទាក់ទិននឹងករណីខាងលើ សម្តេចតេជោហ៊ុនសែនបានលើកឡើងថាប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

រូបអ៊ីនធឺណិត
យោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាបុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើនក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។សូមជម្រាបជូនថាប្រតិកម្មសម្តេចតេជោហ៊ុន សែនបន្ទាប់ពីមានសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ពហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍តាមព្រំដែននាំឲ្យមានការយល់ច្រឡំដើម្បីបំបាក់ទឹកចិត្តកងទ័ពដែលបានប្រើប្រាស់ គណនី TikTok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth P G EM» ដើម្បីផ្សព្វផ្សាយវីដេអូក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ព៕ប្រភពSHS





Powered by Blogger.