ប្រមុខ​ព្រឹទ្ធសភា​​កម្ពុជាអំពាវនាវ​ឲ្យ​បញ្ឈប់​​ការ​ចា​ក់​បញ្ចាំង​ភាពយន្តកា​រ​នាំ​ចូល​ទំ​និញ​ពី​ថៃ

សម្តេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្សាយភាពយន្តនិងការនាំចូលទំនិញពីប្រទេសថៃចំពេលមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

កាសែតខ្មែរថាមស៍បានដកស្រង់សម្តីសម្តេចហ៊ុន សែន កាលពីថ្ងៃទី១២ខែមិថុនាថា“ខ្ញុំស្នើទៅរាជរដ្ឋាភិបាលកម្ពុជាថាក្រៅពីការបន្តដំណើរការផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិកម្ពុជាក៏គួរតែពិចារណាបញ្ឈប់ការផ្សាយភាពយន្តថៃនិងបញ្ឈប់ទាំងស្រុងនូវការនាំចូលទំនិញពីថៃ។ទោះបីទាំងនេះជាសកម្មភាពនិមិត្តសញ្ញាក៏ដោយក៏ចាំបាច់ត្រូវបញ្ជាក់ពីជំហរនិងអធិបតេយ្យភាពរបស់ប្រទេស”។បើតាមសម្តេចហ៊ុន សែននេះជាវិធានការសមស្របមួយ ដើម្បីឆ្លើយតបនឹងការព្រមានពី«ក្រុមជ្រុលនិយមនៅខាងថៃ» រួមទាំងការគំរាមកំហែងកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ សម្តេចហ៊ុន សែន បញ្ជាក់​ថាកម្ពុជា​ឥឡូវ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនីនិង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិតលែង​ពឹង​លើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ថៃ​ទៀតហើយ។ប្រធានព្រឹទ្ធសភាកម្ពុជាបានកត់សម្គាល់ថាប្រទេសមិនគួរព្រួយបារម្ភប្រសិនបើពលករខ្មែរនៅប្រទេសថៃត្រូវបង្ខំចិត្តត្រឡប់ទៅផ្ទះវិញទេព្រោះនេះនឹងធ្វើឱ្យមានការខាតបង់សម្រាប់ភាគីទាំងសងខាង។ជាពិសេសសម្រាប់សេដ្ឋកិច្ចថៃដោយសារកង្វះកម្លាំងពលកម្ម។នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុនម៉ាណែតបានប្រកាសថាប្រទេសបានត្រៀមវិធានការធានាសន្តិសុខថាមពល និងទូរគមនាគមន៍ត្រៀមទប់ទល់រាល់ការគំរាមកំហែងពីប្រទេសជិតខាង។សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​តទៅអ្នក​ផ្តល់​សេវា​អ៊ីនធឺណិត​កម្ពុជា​នឹង​ឈប់​ទិញ​ Bandwidth ពី​ប្រទេស​ថៃ។

ទាក់ទង​នឹង​ប្រភព​អគ្គិសនី លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែនិង​ថាមពល​កម្ពុជា បញ្ជាក់​ថាប្រទេស​មាន​សមត្ថភាព​ធានា​ការ​ផ្គត់ផ្គង់​ឯករាជ្យ។ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងបរិបទនៃជម្លោះរវាងកម្ពុជា និងថៃ ជុំវិញជម្លោះព្រំដែន ដែលបង្ហាញថា មិនទាន់មានសញ្ញាថមថយនៅឡើយ បើទោះបីជាភាគីទាំងពីររំពឹងថានឹងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ នៅថ្ងៃទី១៤ ខែមិថុនា ក៏ដោយ ខណៈដែលរាជធានីភ្នំពេញសង្កត់ធ្ងន់ថា នឹងបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការ ICJ ទីក្រុងបាងកក បាននិយាយថាជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាទ្វេភាគី៕ផាត់យុទ្ធ
Powered by Blogger.