ប្រធានាធិបតីចិនលោកXi Jinpingបានទៅដល់រុស្ស៊ីដើម្បីចូលរួមក្បួនដង្ហែយោធា
ប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាយោធារំលឹកខួបលើកទី៨០នៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២(៩ ឧសភា)តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
យោងតាម Global Times ប្រធានាធិបតីចិនលោក Xi Jinping បានចុះចតនៅអាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី៧ខែឧសភា។ នៅទីនេះ លោក Xi ត្រូវបានស្វាគមន៍ដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីTatyana Golikovaនិងឆ្មាំកិត្តិយស។"ចិននិងរុស្ស៊ីបានរកឃើញផ្លូវត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យើងតែងតែរក្សាបាននូវទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងដ៏យូរអង្វែង ការសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
| ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានស្វាគមន៍ដោយឆ្មាំកិត្តិយសរុស្ស៊ី។ រូបថត៖Xinhua |
![]() |





Post a Comment