Trump​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែ​លមានតម្លៃ២០០ពាន់លា​នដុល្លារក្នុងអំឡុងពេលទស្សនកិ​ច្ចនៅUAE

ប្រធានាធិបតីអាមេរិកលោកDonaldTrumpបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាបន្តបន្ទាប់ជាមួយប្រទេសអារ៉ាប់រួម(UAE)ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ។

កាសែតThe National បានដកស្រង់សេចក្តីថ្លែងការណ៍របស់សេតវិមានដែលនិយាយថានៅថ្ងៃទី១៥ខែឧសភាប្រធានាធិបតីអាមេរិកDonaldTrumpបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ ៗ ជាច្រើនជាមួយ UAE ដែលមានតម្លៃសរុបរហូតដល់២០០ពាន់លាន USD ខណៈពេលកំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ានេះ។សេចក្តីថ្លែងការណ៍បាននិយាយថា "ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិង UAE បានអូសបន្លាយរាប់ទសវត្សរ៍ហើយបានគាំទ្រដល់ភាពរុងរឿងនិងសន្តិសុខរបស់ប្រជាជននៃប្រទេសទាំងពីរ...លើសពីនេះ កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទៀតដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយ UAE គឺកិច្ចសន្យា៦០ពាន់លានដុល្លាររវាងសាជីវកម្មជាច្រើន ExxonMobil, Occidental Petroleum និង EOG Resources ជាមួយក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC); ការវិនិយោគចំនួន៤ពាន់លានដុល្លាររបស់ក្រុមហ៊ុន Emirates Global Aluminium នៅក្នុងគម្រោងចម្រាញ់អាលុយមីញ៉ូមនៅអូក្លាហូម៉ា។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន semiconductor Qualcomm និង Abu Dhabi Investment Office ដើម្បីសាងសង់មជ្ឈមណ្ឌលវិស្វកម្មពិភពលោកថ្មីមួយដែលផ្តោតលើវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យ…

ប្រធានាធិបតីអាមេរិក Trump (ឆ្វេង) បានជួបជាមួយមេដឹកនាំ UAE នៅថ្ងៃទី១៥ ខែឧសភា។ រូបថត៖ Fox News
សេចក្តីថ្លែងការណ៍របស់សេតវិមាន ក្រោយមកបានអះអាងថា កិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុង Abu Dhabi កាលពីថ្ងៃទី១៥ខែឧសភា "បានចាក់គ្រឹះសម្រាប់ការវិនិយោគការច្នៃប្រឌិត និងការងារដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងសហរដ្ឋអាមេរិក"៕ពុតសាម៉ាត់


Powered by Blogger.