ប្រទេសឥណ្ឌាបានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក Donald Trumpដែលថាខ្លួនយល់ព្រមបទឈប់បាញ់ជាមួយប៉ាគីស្ថានដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមកាសែត Times of Indiaកាលពីថ្ងៃទី១៤ខែឧសភាក្រសួងការបរទេសឥណ្ឌាបាននិយាយជាផ្លូវការអំពីបទឈប់បាញ់ជាមួយប៉ាគីស្ថានដោយបញ្ជាក់ថាទីក្រុងញូវដែលីមិនស្ថិតនៅក្រោមសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិកដើម្បីឈានដល់កិច្ចព្រមព្រៀងនេះទេ។
 |
|
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា "មន្ត្រីឥណ្ឌានិងសហរដ្ឋអាមេរិកបានទាក់ទងគ្នាកាលពីសប្តាហ៍មុន នៅពេលដែលជម្លោះបានផ្ទុះឡើងដំបូង។ទោះជាយ៉ាងណាក៏ដោយ បញ្ហាពាណិជ្ជកម្មមិនបានកើតឡើងនៅក្នុងការពិភាក្សាណាមួយឡើយ" ។យោងតាមអ្នកនាំពាក្យរបស់ឥណ្ឌាទីក្រុងញូវដែលីបានច្រានចោលសំណើរបស់លោកTrumpដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយជម្លោះនៅតំបន់កាស្មៀរ។លោកបានសង្កត់ធ្ងន់ថា"បញ្ហាណាមួយដែលទាក់ទងនឹងទឹកដីJammuនិងKashmirត្រូវតែត្រូវបានដោះស្រាយទ្វេភាគីដោយឥណ្ឌានិងប៉ាគីស្ថាន" ។កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកបានសម្របសម្រួលបទឈប់បាញ់ភ្លាមៗ និងពេញលេញរវាងឥណ្ឌានិងប៉ាគីស្ថាន។ លោក Trump ក្រោយមកបានលាតត្រដាងថាពាណិជ្ជកម្មគឺជាហេតុផលចម្បងមួយដែលធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូងបានធូរស្រាល។លោកTrumpបាននិយាយថា"ពួកគេបានធ្វើបទឈប់បាញ់សម្រាប់ហេតុផលមួយចំនួន។ប៉ុន្តែពាណិជ្ជកម្មគឺជារឿងធំមួយ។យើងនឹងមានពាណិជ្ជកម្មជាច្រើនជាមួយប៉ាគីស្ថាននិងឥណ្ឌា។យើងកំពុងពិភាក្សាជាមួយទីក្រុងញ៉ូដេលីឥឡូវនេះ ហើយយើងនឹងពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុង Islamabad ក្នុងពេលឆាប់ៗនេះ" ។ចាប់ពីថ្ងៃទី ៨ ឧសភា រហូតដល់ព្រឹកព្រលឹមថ្ងៃទី ១០ ឧសភាឥណ្ឌានិងប៉ាគីស្ថានបានបន្តបើកការវាយប្រហារឆ្លងព្រំដែនចូលទឹកដីគ្នាទៅវិញទៅមក។ គិតត្រឹមល្ងាចថ្ងៃទី១០ឧសភា ប្រធានាធិបតីអាមេរិក Trump បាននិយាយថាឥណ្ឌានិងប៉ាគីស្ថានបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាភ្លាមៗ។ ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី ១១ ខែឧសភា ទាំងក្រុងញ៉ូដេលីនិង Islamabad បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់៕ពុតសាម៉ាត់
Post a Comment