អតីតនាយករដ្ឋមន្រ្តីនិងជាប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះបានរំលឹកនៅពេលមកដល់ខេត្តកំពង់ឆ្នាំង បានធ្វើអោយនឹកឃើញពីកាលពី៤០ ឆ្នាំមុន ក្នុងខែធ្នូ ឆ្នាំ ១៩៨៥ ដែលសម្តេចបានបំពេញកិច្ចការផ្លូវការនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីរយៈពេល២ ថ្ងៃ១យប់។ក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញមកពិនិត្យស្ថានភាពនេសាទ ការទិញស្រូវ និងការចែកចាយទំនិញដល់ប្រជាពលរដ្ឋ។ ពិសេស សម្តេចក៏បានសម្រេចផលិតចានជ័រកៅស៊ូចំនួន២លានចានតាមរយៈសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរ។
សម្តេចបានថ្លែងថា ក្រោយពីកំណត់ពេល ៤០ ឆ្នាំ ខេត្តកំពង់ឆ្នាំងបានរីកចម្រើន និងអភិវឌ្ឍទៅជាខេត្តមួយដែលមានសក្តានុពលខ្លាំង។ក្នុងពេលដូចគ្នា សម្តេចក៏មានវ័យចំណាស់ពី៣២ឆ្នាំ មកដល់ ៧២ ឆ្នាំ។ក្នុងឱកាសនេះ សម្តេចតេជោក៏បានភ្ជាប់រូបថតមួយដែលថតនៅក្នុងដំណើរទស្សនកិច្ចនោះ ដែលមានអតីតអភិបាលខេត្តដោក ណារិន អមដំណើរជាមួយផងដែរ៕ប្រភពSHS
Post a Comment