លោកTr​umpគំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​លើ​​រុស្ស៊ីប្រសិ​ន​បើ​ខ្លួន​បរា​ជ័យ​ក្នុង​កា​រ​ឈា​ន​ដល់​​កិច្ចព្រមព្រៀង​សន្តិភាព​​ជាមួយ​អ៊ុយក្រែន

 ព្រឹត្តិការណ៍៖ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្ម "កំទេច"បន្ថែមទៀតលើប្រទេសរុស្ស៊ីប្រសិនបើទីក្រុងម៉ូស្គូបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងគៀវ។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី១៦ខែឧសភា ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនៅតែជឿជាក់ថាសមភាគីរុស្ស៊ីលោក Vladimir Putin ត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសេតវិមានក៏បានព្រមានថា ប្រសិនបើការចរចាសន្តិភាពបរាជ័យទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ៗលើទីក្រុងម៉ូស្គូ។លោក Trump បាននិយាយថា“និយាយដោយត្រង់ទៅ ខ្ញុំនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀង… វានឹងកម្ទេចរុស្ស៊ីពីព្រោះពួកគេកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ហើយតម្លៃប្រេងមានកម្រិតទាប”។បន្ទាប់មក ប្រធានាធិបតី​អាមេរិក​បាន​លើកឡើងថា លោក​ចង់​ជួប​សមភាគី​រុស្ស៊ី​លោក Putin ក្នុងពេល​ឆាប់ៗ​។ 

ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​បទ​សម្ភាស។ រូបថត៖ Fox News

លោក Trump បាននិយាយថា"ខ្ញុំមានទំនាក់ទំនងល្អជាមួយលោកPutin។ ខ្ញុំគិតថាយើងនឹងធ្វើកិច្ចព្រមព្រៀងមួយ។យើងត្រូវជួប ហើយខ្ញុំគិតថាយើងត្រូវកំណត់ពេលវា" ។យោងតាម ​​Kyiv Independent សេចក្តីថ្លែងការណ៍របស់លោកTrumpត្រូវបានធ្វើឡើងក្នុងបរិបទនៃការសន្ទនាផ្ទាល់រវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងតួកគីដែលបានកើតឡើងនៅមុនថ្ងៃដដែល។ប៉ុន្តែមិនមានការរីកចម្រើនច្រើនទេដោយសារជំហររបស់ភាគីទាំងពីរខុសគ្នាខ្លាំងពេក។មន្ត្រីអ៊ុយក្រែននិយាយថាការទាមទារមួយក្នុងចំណោមការទាមទាររបស់រុស្ស៊ីគឺទីក្រុងគៀវដកទ័ពទាំងអស់ចេញពីទឹកដីដែលការប្រយុទ្ធកំពុងកើតឡើង។ពួកគេបានពិពណ៌នាអំពីលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូថា"មិនស្ថាបនា"៕ពុតសាម៉ាត់


Powered by Blogger.