សម្តេចហ៊ុនសែនសង្កត់ធ្ងន់ថា“វៀតណាមជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដ៏បង្ហូរឈាមយើងត្រូវតែការពារការពិតប្រវត្តិសាស្ត្រនេះ”។កាលពីថ្ងៃទី៦ខែឧសភាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ប្រធានគណបក្សប្រជាជនកម្ពុជាប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុនសែនអតីតនាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើបទបង្ហាញនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) នៅទីក្រុងហ្សាកាតា ស្តីពី"សន្តិភាពនិងការផ្សះផ្សាជាតិនៅកម្ពុជា៖មេរៀនសម្រាប់អាស៊ីអាគ្នេយ៍"។
ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញមេដឹកនាំកម្ពុជាបានរំឮកពីអារម្មណ៍ប្រវត្តិសាស្ត្រពិសេសនៅពេលសម្តេចមកប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៧ដោយសុំជំនួយពីវៀតណាមក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។សម្តេចបានប្រកាសថា“បើគ្មានការជួយជ្រោមជ្រែងពីវៀតណាមនៅពេលនោះគ្មានប្រទេសណាមួយអាចជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតបានទេ។យើងត្រូវការពារការពិតប្រវត្តិសាស្ត្រនេះដើម្បីកុំឲ្យអំពើឃោរឃៅបែបនេះកើតឡើងម្តងទៀត”។
 |
|
បើតាមប្រធានព្រឹទ្ធសភាសម្តេចហ៊ុន សែន ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ មានការចោទប្រកាន់លើប្រទេសវៀតណាម និងនិន្នាការជ្រុលនិយមក្នុងការបដិសេធមិនឲ្យមានអំពើប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។សម្តេចបានអំពាវនាវឲ្យមានការការពារដាច់ខាតនូវការពិតប្រវត្តិសាស្ត្រ។ជាពិសេសដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មដ៏សាហាវស្រដៀងគ្នានេះកុំឲ្យកើតឡើងម្តងទៀត។ មេដឹកនាំកម្ពុជាបានសង្កត់ធ្ងន់លើតម្លៃដ៏យូរអង្វែងនៃសន្តិភាព និងសារៈសំខាន់នៃការយល់ដឹងពីប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់ជម្លោះនាពេលអនាគត។កាលពីឆ្នាំមុន កម្ពុជាបានប្រារព្ធខួបលើកទី ៤៥ នៃការផ្ដួលរំលំរបបខ្មែរក្រហម (១៩៧៩-២០២៤)។ ក្នុងអំឡុងពេលកាន់អំណាចជាង៣ឆ្នាំចាប់តាំងពីឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ដែលដឹកនាំដោយ ប៉ុល ពត-អៀង សារីបានសម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់។ក្នុងភាពយន្តឯកសារប្រវត្តិសាស្ត្រដែលមានចំណងជើងថា “ដំណើរឆ្ពោះទៅសង្រ្គោះប្រទេស” សម្តេច ហ៊ុន សែន ធ្លាប់បានចែករំលែកថានៅពេលនោះសម្តេចនិងប្រជាពលរដ្ឋខ្មែរស្នេហាជាតិជាច្រើនបានចាត់ទុកប្រទេសវៀតណាមជាកន្លែងតែមួយគត់ដែលអាចពង្រីកជំនួយ។ដោយសារវៀតណាមជាប្រទេសជិតខាងដែលបានចែករំលែកការលំបាកនិងឈរស្មាជាមួយកម្ពុជាក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម និងទាមទារឯករាជ្យ។ដោយស្មារតីនៃសាមគ្គីភាពអន្តរជាតិសុទ្ធសាធ និងការជួយមិត្តក៏ជួយខ្លួនឯងផងដែរបន្ទាប់ពីទទួលបានសំណើពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទាហាននិងនាយទាហានស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់បានចេញដំណើរទៅកាន់ប្រទេសជិតខាង។ ការគាំទ្រដ៏សំខាន់នេះបានជួយកម្ពុជាកម្ចាត់ខ្មែរក្រហមនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ដោយបានសង្គ្រោះប្រទេសពីអំពើប្រល័យពូជសាសន៍៕ប្រភពVNA
Post a Comment