អាមេរិក​ពិចា​រណា​ដកទ័ព​ជាង​៤.០០​០​នាក់​ចេញពី​កូរ៉េ​ខាងត្បូង​

 រដ្ឋាភិបាល​អាមេរិក​កំពុង​ពិចារណា​ដក​ទ័ព​រាប់​ពាន់​នាក់​ដែល​ឈរជើង​នៅ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ដាក់​ពង្រាយ​ទៅ​តំបន់​ផ្សេង​ទៀត​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានYonhapប្រភពព័ត៌មានពីកាសែត Wall Street Journal (WSJ) បានបង្ហាញកាលពីថ្ងៃទី២២ ឧសភាថា "ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាដកទ័ពប្រហែល៤.៥០០នាក់(ស្មើនឹង ១៦%)នៃទាហានសរុប ២៨.៥០០នាក់នៃកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ (USFK) ដើម្បីដាក់ពង្រាយទៅកាន់តំបន់ផ្សេងទៀតក្នុងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងកោះ Guam ។មន្ត្រីអាមេរិកម្នាក់បាននិយាយថានេះគឺជាគំនិតមួយក្នុងចំណោមគំនិតដែលស្នើឡើងដោយមន្ទីរបញ្ចកោណទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេមើលឃើញថាជាផែនការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់ Yonhap ថាមិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងលើការកាត់កងទ័ព USFK នោះទេ។ទន្ទឹមនឹងនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួន និងទីក្រុងវ៉ាស៊ីនតោនមិនបានពិភាក្សាគ្នាអំពីវិធានការដកកងកម្លាំងអាមេរិក ចេញពីប្រទេសkim chiនោះទេ។

ទាហានអាមេរិកនៅកូរ៉េ។ រូបថត៖ Yonhap
យោងតាមអ្នកសង្កេតការណ៍ ការដកទ័ពរបស់អាមេរិកចេញពីកូរ៉េខាងត្បូង នឹងបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខនៅកូរ៉េខាងត្បូងក្នុងបរិបទនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដែលមិនមានសញ្ញានៃការចុះត្រជាក់ក្នុងរយៈពេលថ្មីៗនេះ។ ទីក្រុងវ៉ាស៊ីនតោនបានរក្សាវត្តមានយោធានៅទីនេះចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ដើម្បីធានាសន្តិសុខនៃសម្ព័ន្ធមិត្តរបស់ខ្លួននៅទីក្រុងសេអ៊ូល៕ពុតសាម៉ាត់


Powered by Blogger.