រដ្ឋមន្រ្តីព័ត៌មានអំ​ពាវនាវអោយអ្នកកាសែ​តបង្កើនការផលិតព័ត៌​មានប្រឆាំងព័ត៌​មានក្លែងក្លាយ

លោកនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ននិងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា។

កិច្ចការទាំងនេះមាន សារៈសំខាន់ណាស់ក្នុងការធានា គុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរព ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ សំណើរនេះបានធ្វើឡើងបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ខណៈនៅក្នុងឆ្នាំ២០២៥នេះ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។នេះបើយោងទៅលើការការស្ទង់មតិរបស់ក្រសួងព័ត៌មានដែលបង្ហាញលទ្ធផលថា អ្នកសារព័ត៌មានចំនួន ៨១,៤ភាគរយក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២ភាគរយបានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២ ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។នេះបើតាមការចេញផ្សាយAKP។

សូមបញ្ជាក់ថានៅថ្ងៃទី៣ឧសភាឆ្នាំ២០២៥ខាងមុខនេះគឺជាទិវាសេរីភាពសារព័ត៌មាន ពិភពលោកហើយប្រមុខរដ្ឋាភិបាលបានអញ្ជើញអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ជារៀងរាល់ឆ្នាំដើម្បីសំណេះសំណាលនិងពិសារអាហារសាមគ្គីរួមគ្នា ហើយដោះស្រាយសំណូមពររបស់អ្នកសារព័ត៌មាន។សូមរំលឹកថា នៅក្នុងជួបជុំពិសារអាហារ សាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២៤សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានផ្តល់តម្លៃខ្ពស់ចំពោះសេរីភាពខាងសារព័ត៌មានថាបានចូលរួមថែរក្សាសុខសន្តិភាព,ការអភិវឌ្ឍប្រទេសជាតិនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ៕ផាត់យុទ្ធ
Powered by Blogger.