អ៊ុយក្រែន​​ចោទ​រុស្ស៊ី​ថា​បាន​ប្រើ​គ្រីមៀជា​​ទីតាំង​បាញ់​មីស៊ីល​អាមេរិក​និយាយ​ថា​ជម្លោះ​ទំ​នង​ជា​មិន​អាច​​បញ្ចប់​ក្នុង​ពេល​ឆា​ប់ៗ​នេះ​ទេ

កងទ័ពជើងទឹកអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ឧបទ្វីបគ្រីមៀជាកន្លែងបាញ់មីស៊ីលផ្លោងដោយហេតុនេះធ្វើការវាយប្រហារជាច្រើនលើប្រទេសនេះ។កាសែតUkrinformបានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន លោក Dmytro Pletenchuk ថា ឧបទ្វីបគ្រីមៀ ត្រូវបានរុស្ស៊ីប្រើប្រាស់ជាកន្លែងបាញ់បង្ហោះសម្រាប់មីស៊ីលផ្លោងជាច្រើនប្រភេទរួមទាំង Iskander-M ។"តាមរបៀបនេះ សត្រូវព្យាយាមកាត់បន្ថយចម្ងាយនិងពេលវេលាហោះហើររបស់មីស៊ីលទៅកាន់គោលដៅ ដើម្បីកាត់បន្ថយពេលវេលាប្រតិកម្មរបស់យើង។ ពួកគេបានផ្ទេរប្រព័ន្ធមីស៊ីលផ្លោងនិងយុទ្ធសាស្ត្រជាច្រើនទៅកាន់ គ្រីមៀហើយលាក់វានៅទីនោះ។ការតាមដាននិងកំណត់ទីតាំងអាវុធទាំងនេះគឺពិបាកខ្លាំងណាស់ ព្រោះវាចល័តខ្លាំងណាស់"។ Pletenchuk បាននិយាយ។មន្ត្រីរូបនេះបានបន្ថែមថារុស្ស៊ីមិនត្រឹមតែបានដាក់ពង្រាយមីស៊ីលផ្លោងប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានដាក់ប្រព័ន្ធមីស៊ីលប្រឆាំងនាវា Bastion និង Onyx នៅទីនោះផងដែរ។ ដើម្បីអនុវត្តការវាយប្រហារលើតំបន់ជាច្រើនដែលគ្រប់គ្រងដោយអ៊ុយក្រែន។រុស្ស៊ី​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​ខាង​លើ​នៅ​ឡើយ​ទេ។

មីស៊ីល Iskander ។ រូបថត៖ TASS
សហរដ្ឋ​អាមេរិក​និយាយ​ថាជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន​ទំនង​ជា​មិន​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ

អនុប្រធានាធិបតីអាមេរិកលោកJDVanceក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃទី១ខែឧសភា បាននិយាយថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។លោក Vance បាននិយាយថា"ខ្ញុំមិនជឿថានរណាម្នាក់ផ្សេងទៀតនៅពេលនេះទេ ក្នុងចំណោមមនុស្ស៨ពាន់លាននាក់នៅលើភពផែនដីនេះអាចទទួលបានបទឈប់បាញ់ក្រៅពីប្រធានាធិបតី Donald Trump... ឥឡូវនេះរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវសម្រេចចិត្តដោយខ្លួនឯងដោយម្នាក់ៗដឹងពីលក្ខខណ្ឌសន្តិភាពរបស់គ្នាទៅវិញទៅមក។យោងតាមសារព័ត៌មានFox News ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់សម្ពាធជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដោយបង្ខំឱ្យមេដឹកនាំនៃប្រទេសទាំងពីរនេះ អង្គុយនៅតុចរចាដើម្បីដោះស្រាយជម្លោះ។ទោះបីជាមានបទឈប់បាញ់រយៈពេលខ្លីជាច្រើនដែលទើបប្រកាសដោយរុស្ស៊ីនាពេលថ្មីៗនេះក៏ដោយ ស្ថានភាពនៅលើដីមិនបង្ហាញសញ្ញានៃការចុះត្រជាក់ឡើយ៕ពុតសាម៉ាត់


Powered by Blogger.