មេដឹកនាំ​រុស្ស៊ីនិ​​ង​ចិ​ន​បាន​ជួប​ពិភាក្សា​គ្នា​រយៈ​​ពេល​៧ម៉ោងនិង​បា​ន​ចុះហត្ថលេខា​លើ​​ឯក​សារ​សហប្រតិបត្តិកា​រ​ជាច្រើន​

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាប្រធានាធិបតីVladimir Putin និងប្រធានាធិបតីចិនXiJinpingបានជួបប្រជុំគ្នារយៈពេល៧ម៉ោងនៅវិមានក្រឹមឡាំង។

RTបានរាយការណ៍ថា លោកPutinនិងលោក Xi Jinping បានចុះហត្ថលេខាលើឯកសារសំខាន់ៗជិត៣០បន្ទាប់ពីកិច្ចពិភាក្សានៅវិមានក្រឹមឡាំងក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី៨ឧសភា។ ឯកសារដែលបានចុះហត្ថលេខារួមមានសេចក្តីថ្លែងការណ៍រួមមួយចំនួនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិនការគាំទ្រស្ថិរភាពពិភពលោក និងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងក្នុងវិស័យដូចជា ពាណិជ្ជកម្ម កសិកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាកាសចរណ៍។

ប្រធានាធិបតី​ចិនXiJinping(ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ីPutin។ រូបថត៖ TASS
លោកPutinបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាថា"រុស្ស៊ី និងចិនមានគោលដៅប្រកបដោយមហិច្ឆិតា។គេរំពឹងថាប្រទេសទាំងពីរនឹងបង្កើនពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីក៏ដូចជាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបង្កើនចំណែកនៃគម្រោងបច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍវិធីសាស្រ្តពាណិជ្ជកម្មអេឡិចត្រូនិក"។យោងតាមលោកPutinប្រទេសចិនគឺជាដៃគូដ៏ធំបំផុតរបស់រុស្ស៊ីខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំនេះបានបង្កើតកំណត់ត្រាថ្មីមួយដែលឈានដល់២៤៥ពាន់លានដុល្លារ។ គម្រោងរួមគ្នាប្រហែល៩០ដែលមានតម្លៃសរុប២០០ពាន់លានដុល្លារកំពុងដំណើរការឬស្ថិតក្នុងដំណាក់កាលរៀបចំ។បន្ទាប់មក ប្រធានាធិបតីចិនបានសរសើរប្រទេសទាំងពីរថាជា“កម្លាំងស្ថិរភាពវិជ្ជមាន និងរីកចម្រើនក្នុងសហគមន៍អន្តរជាតិដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ពហុភាគីនិយមស្មើភាពនិងសណ្តាប់ធ្នាប់ហើយគួរតែឈរជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន”នាពេលអនាគត។ដំណើរទស្សនកិច្ចរបស់លោកXi ធ្វើឡើងចំពេលដែលរុស្ស៊ីធ្វើព្យុហយាត្រាយោធាដើម្បីអបអរសាទរខួបលើកទី 80 នៃជ័យជំនះលើហ្វាស៊ីសនិយមក្នុងសង្គ្រាមលោកលើកទី២(ថ្ងៃទី ៩ឧសភា)ក្នុងរដ្ឋធានីម៉ូស្គូ។ ក្រៅ​ពី​ប្រធានាធិបតី​ចិនមេដឹកនាំ​បរទេស​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ការ​ចូល​រួម​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ៕ពុតសាម៉ាត់


Powered by Blogger.