នាយករដ្ឋមន្ត្រី៖កម្ពុជាគិត​គូរគ្រប់​យ៉ាងតាំងពីកម្មករមាន​ផ្ទៃពោះរហូត​ដល់កូន​កើតចេញមក​ទោះបី​រងចរន្តសេដ្ឋកិច្ចពិ​ភ​ពលោកក៏ដោ​យ

ប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៥ ក្រោមប្រធានបទ“រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់” នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)នាព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥នេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាគិតគូរគ្រប់យ៉ាងតាំងពីកម្មករមានផ្ទៃពោះរហូតដល់កូនកើតចេញមកកើតចេញមកហើយនៅតែជួយឧបត្ថម្ភទៀតនិងដំឡើងប្រាក់ខែរាល់ឆ្នាំជូនកម្មករ-កម្មការិនីខុសពីប្រទេសមួយចំនួនគេបានផ្អាកដំឡើងប្រាក់ខែជូន កម្មករ-កម្មការិនីដោយសារចរន្តសេដ្ឋកិច្ចពិភពលោកនិងក្នុងប្រទេសរបស់គេរងផលប៉ះពាល់។រាជរដ្ឋាភិបាលនៅតែដំឡើងប្រាក់ខែជូន កម្មករ-កម្មការិនីជាប្រចាំសេដ្ឋកិច្ចកម្ពុជា ទោះរងផលប៉ះពាល់ក៏ដោយ ។ប៉ុន្តែរាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឱ្យបានសមរម្យនិងរស់នៅដោយភាពថ្លៃថ្នូរ។សម្ដេចធិបតីបានថ្លែងថា«អ្វីដែលជាចំណុចគន្លឹះនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំដែលយើងប៉ះពាល់បញ្ហាទាំងកូវីដផងទាំងសេដ្ឋកិច្ចផងកម្ពុជាមិនដែលអាក់ខានក្នុងការដំឡើងបៀវត្សរ៍ជូនកម្មករកម្មការិនីទេមែនទេ ? តែងតែឡើងជានិច្ច ប្រទេសនៅជិតខាងយើងក្នុងតំបន់រួមទាំងប្រទេសមួយចំនួនដែលប្រកួតប្រជែងការនាំចេញអីវ៉ាន់ដូចគ្នាពេលខ្លះ គេបានផ្អាក ក្នុងប៉ុន្មានឆ្នាំនេះ ឆ្នាំខ្លះគេផ្អាកមិនដំឡើងប្រាក់ខែនៅស្រុកគេកម្ពុជាយើងតិចច្រើនយើងដំឡើងជានិច្ច ជូនបងប្អូនរបស់យើង នេះជាសុឆន្ទៈរបស់រាជរដ្ឋាភិបាល»។

គួរជម្រាបឲ្យដឹងថាតួលេខរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន២០៨ដុល្លារអាមេរិក។ប្រសិនបើបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀតកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុត ចន្លោះពី ២២៥ដុល្លារអាមេរិក ដល់ ២៣៦ដុល្លារអាមេរិកក្នុងមួយខែ។សូមបញ្ជាក់ថាការរៀបចំពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី ១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និង បន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់ គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ ។ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈរួមនិងការផ្តល់អត្ថប្រយោជន៍នានានិងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប៕ប្រភពSTPM

Powered by Blogger.