គណៈប្រតិភូអាមេរិកនិងអ៊ីរ៉ង់បានជួបពិភាក្សា"ធ្ងន់ធ្ងរ"នៅក្នុងប្រទេសអូម៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ដោយយល់ព្រមបន្តកិច្ចចរចានៅខែឧសភា។
យោងតាមកាសែត Times of Israel នៅថ្ងៃទី២៦ខែមេសា ការចរចានុយក្លេអ៊ែរជុំទី៣រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់បន្ទាប់ពីការពិភាក្សាយ៉ាងសកម្មជាង៧ម៉ោង។ ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយគណៈប្រតិភូទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចចរចានៅប្រទេសអូម៉ង់។
 |
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbbas Araqchi(ស្តាំ) និងបេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ។ រូបថត៖Tasnim |
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbbas Araqchi បាននិយាយថា "យើងនៅតែមានការខ្វែងគំនិតគ្នាក្នុងការដោះស្រាយ ការចរចានេះគឺធ្ងន់ធ្ងរជាងពីរជុំមុនៗ។ទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពនៃការចរចាមានភាពវិជ្ជមានហើយប្រទេសទាំងពីរបង្ហាញពីការប្តេជ្ញាចិត្តដ៏អស្ចារ្យ"។ប្រភពដែលស្និទ្ធនឹងក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហើបថាសមត្ថភាពការពារមីស៊ីលរបស់ទីក្រុងតេអេរ៉ង់មិនត្រូវបានពិភាក្សាទេ ហើយការពិភាក្សាគឺធ្វើឡើងតែជុំវិញការដាក់ទណ្ឌកម្ម និងបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ។ខាងអាមេរិក លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីDonald Trump ប្រចាំតំបន់មជ្ឈិមបូព៌ាបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សានៅប្រទេសអូម៉ង់។ទោះជាយ៉ាងណាក៏ដោយអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនបានពណ៌នាកិច្ចពិភាក្សាថាជា"វិជ្ជមាន"ហើយគណៈប្រតិភូមកពីភាគីទាំងពីរបានយល់ព្រមជួបប្រជុំគ្នាម្តងទៀតនៅដើមខែឧសភានៅអឺរ៉ុប។មន្ត្រីអាមេរិករូបនេះបាននិយាយថា"នៅមានការងារជាច្រើនដែលត្រូវធ្វើ។ប៉ុន្តែយើងបានធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀតឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ" ។មុនពេលចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នៅទីក្រុងរ៉ូម ប្រធានាធិបតី Trump បានបញ្ជាក់ថាការចរចាជាមួយអ៊ីរ៉ង់ "កំពុងដំណើរការល្អ"។លោកTrumpបាននិយាយថា"ខ្ញុំគិតថាយើងនឹងមានកិច្ចព្រមព្រៀងមួយ។ខ្ញុំចង់ចរចាជាជាងទៅជាមួយជម្រើសផ្សេងទៀត ដែលប្រសើរជាងសម្រាប់ពិភពលោក។មានមនុស្សមួយចំនួនដែលចង់បានជម្រើសដ៏អាក្រក់។ប៉ុន្តែខ្ញុំមិនចង់បានវាជាមួយអ៊ីរ៉ង់។ជាពិសេសប្រសិនបើយើងអាចជៀសវាងវាបាន" Trump បាននិយាយ៕ពុតសាម៉ាត់
Post a Comment