ថៃបង្ហាញយុទ្ធសាស្ត្រចរចាជាមួយអាមេរិកលើពន្ធគយទៅវិញទៅមក
ប្រទេសថៃបានគ្រោងធ្វើកំណែទម្រង់រចនាសម្ព័ន្ធពន្ធនាំចូលរបស់ខ្លួន និងកាត់បន្ថយរបាំងមិនមែនពាណិជ្ជកម្មក្នុងការរៀបចំសម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណងបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធគយ៣៦% ដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump លើប្រទេសនេះ។
កាសែតBangkok Postបានរាយការណ៍កាលពីថ្ងៃទី៨ ខែមេសាថារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Pichai Chunhavajira ដែលកំពុងរៀបចំទៅសហរដ្ឋអាមេរិកដើម្បីចរចាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR)បានបង្ហាញពីយុទ្ធសាស្ត្ររបស់ទីក្រុងបាងកកក្នុងការបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោនឱ្យកាត់បន្ថយពន្ធគយថ្មី។លោក Pichaiបាននិយាយថា"យើងបានគូសបញ្ជាក់ផែនការដើម្បីធ្វើកំណែទម្រង់រចនាសម្ព័ន្ធពន្ធគយរបស់យើងនិងរបាំងមិនមែនពាណិជ្ជកម្ម។ វិធានការណាមួយដែលប្រទេសថៃធ្វើក្នុងអំឡុងពេលការចរចាត្រូវតែអនុវត្តជាក់ស្តែង។យើងកំពុងធ្វើនេះមិនត្រឹមតែកាត់បន្ថយពន្ធគយ៣៦% ប៉ុណ្ណោះទេ។ប៉ុន្តែក៏ជាឱកាសមួយដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើងកាន់តែប្រសើរឡើង" ។នៅក្នុងរបាយការណ៍កាលពីថ្ងៃទី៨ខែមេសាលោករដ្ឋមន្ត្រី Pichaiបានកំណត់ទិសដៅកំណែទម្រង់ចំនួន៥ដើម្បីរៀបចំសម្រាប់ការចរចាជាមួយUSTR ។ តម្រូវការទីមួយគឺត្រូវស្វែងរកមធ្យោបាយដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រហែល៤៥ពាន់លានដុល្លារ ដែលស្ថិតនៅលំដាប់ទី១១ក្នុងពិភពលោក។ ដើម្បីបង្រួមគម្លាត ប្រទេសនេះនឹងបង្កើនការនាំចូលចំណីសត្វពីសហរដ្ឋអាមេរិក។បច្ចុប្បន្នទីក្រុងបាងកកបាននាំចូលចំណីសត្វប្រមាណ៤តោនក្នុងមួយឆ្នាំ ជាចម្បងពោត។លោកPichaiបាននិយាយថា"យើងនឹងបង្កើនការនាំចូលចំណីសត្វពីសហរដ្ឋអាមេរិក ដែលតម្លៃពោតមានការប្រកួតប្រជែង។ លើសពីនេះ យើងក៏អាចនាំចូលផលិតផលសត្វដូចជាoffal ពីសហរដ្ឋអាមេរិក ដែលអាចកែច្នៃជាចំណីនៅប្រទេសថៃបាន"។
ទំនិញថៃត្រៀមនាំចេញ។ រូបថត៖Bangkok Post |
បន្ទាប់មកទៀត ប្រទេសថៃបានកំណត់មុខទំនិញនាំចូលពីអាមេរិកចំនួន១០០មុខ ដែលប្រឈមនឹងពន្ធទាប។ប៉ុន្តែនៅតែប្រឈមមុខនឹងរបាំងពាណិជ្ជកម្មមួយចំនួនដែលធ្វើឱ្យអ្នកផ្គត់ផ្គង់មិនសប្បាយចិត្ត។រដ្ឋមន្ត្រី Pichai បានបង្ហាញថាទីក្រុងបាងកកអាចកាត់បន្ថយ ឬលុបបំបាត់របាំងទាំងអស់នេះ។ធាតុទីបីគឺការដោះស្រាយបញ្ហាមិនមែនពន្ធដែលជាអាទិភាពកំពូលសម្រាប់សហរដ្ឋអាមេរិក។ លោក Pichai បានសង្កត់ធ្ងន់ថា "យើងនឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តរបស់ភ្នាក់ងារដែលបង្កើតរបាំងពាណិជ្ជកម្មឬពាក់ព័ន្ធនឹងនីតិវិធីស្មុគស្មាញ" ។យោងតាមទិសដៅទី៤ ប្រទេសថៃនឹងរឹតបន្តឹងបន្ថែមទៀតនូវដំណើរការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដើម្បីជៀសវាងករណីដែលទំនិញពីប្រទេសទី៣ “ដាក់ស្លាក” ជារបស់ថៃ រួចនាំចេញទៅកន្លែងផ្សេងទៀតដើម្បី“គេចពន្ធ”។ទីបំផុតប្រទេសថៃកំពុងនាំចូលឧស្ម័នធម្មជាតិចំនួន៧៦.៥លាន m3 ក្នុងមួយឆ្នាំ ដែលភាគច្រើនត្រូវបានទិញពីមជ្ឈឹមបូព៌ា។យោងតាមលោក Pichai ទីក្រុងបាងកកនឹងបង្កើនការទិញថាមពលពីសហរដ្ឋអាមេរិក។លើសពីនេះធុរកិច្ចថៃក៏ត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើឧស្សាហកម្មកេងប្រវ័ញ្ចឧស្ម័នធម្មជាតិនៅសហរដ្ឋអាមេរិកផងដែរ។ លោក Pichai បានពន្យល់ថា"យើងត្រូវបង្ហាញទីក្រុងវ៉ាស៊ីនតោននូវអត្ថប្រយោជន៍ ដោយធានាថាសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែមានតុល្យភាពក្នុងរយៈពេល៥ឆ្នាំខាងមុខ" ។នាយករដ្ឋមន្ត្រីថៃ លោក Paetongtarn Shinawatra បានវាយតម្លៃយុទ្ធសាស្ត្រខាងលើថា «ត្រឹមត្រូវនិងមានគោលបំណងដើម្បីផលប្រយោជន៍ជាតិ»។ ទោះជាយ៉ាងណា ការចរចាត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ននិងមិនប្រញាប់ប្រញាល់ឡើយ៕ពុតសាម៉ាត់
Post a Comment