ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេសទាំងពីរត្រូវការការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងក្រៅ។
យោងតាមRT កាលពីថ្ងៃទី២១ខែមេសាប្រធានាធិបតីPutinបានចុះហត្ថលេខាលើក្រឹត្យមួយផ្តល់សច្ចាប័នលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអ៊ីរ៉ង់។កន្លងមកសភារុស្ស៊ីក៏បានអនុម័តដំណើរការផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះផងដែរ។ក្រឹត្យនេះបាននិយាយថា រុស្ស៊ី និងអ៊ីរ៉ង់នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិព្រមទាំងសម្របសម្រួលសកម្មភាពយ៉ាងជិតស្និទ្ធនៅកម្រិតតំបន់និងពិភពលោក។
 |
ប្រធានាធិបតីរុស្ស៊ីVladimir Putin (ស្តាំ) និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian។ រូបថត៖ Sputnik |
សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់នឹងមានរយៈពេល២០ឆ្នាំ ហើយត្រូវបានបន្តដោយស្វ័យប្រវត្តិរៀងរាល់ប្រាំឆ្នាំម្តង។រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់ថា "សន្ធិសញ្ញានេះត្រូវបានអនុម័ត ទោះបីជាមានការប្រឈមជាសាកល និងការប៉ុនប៉ងដាក់សម្ពាធពីបរទេសក៏ដោយ"។យោងតាមអ្នកសង្កេតការណ៍សន្ធិសញ្ញានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងរុស្ស៊ី និងអ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានស្នើម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់រុះរើឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់របស់ខ្លួនឬផ្ទេរវាទៅប្រទេសមួយផ្សេងទៀតដោយប្រទេសរុស្ស៊ីគឺជាបេក្ខជនដ៏មានសក្តានុពល។កាលពីសប្តាហ៍មុន ទីក្រុងម៉ូស្គូបាននិយាយថាខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីដោះស្រាយភាពជាប់គាំងការទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ លោក Lavrov បាននិយាយកាលពីថ្ងៃទី១៨ខែមេសាថា "យើងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់វឌ្ឍនភាពនៃការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងលក្ខខណ្ឌដែលផលប្រយោជន៍ស្របច្បាប់របស់តេអេរ៉ង់ត្រូវបានគោរព"៕ពុតសាម៉ាត់
Post a Comment