សម្តេចបវរធិប​តី៖មិនបាច់ព​ន្យល់ប្រភេទ​មនុស្សដែល​ស្តាប់ឮតែ​ធ្វើមិនឮ

សម្តេចធិបតីហ៊ុន ម៉ាណែតថ្លែងថាមិនបាច់ពន្យល់ប្រភេទមនុស្សដែល ស្តាប់ឮតែធ្វើមិនឮហើយនិយាយស្តីគ្មានការទទួលសុខត្រូវនោះទេ ។នេះជាការឆ្លើយតបទៅនឹងការពេបជ្រាយរបស់ក្រុមប្រឆាំងមកលើរដ្ឋាភិបាលជុំវិញដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោដែលសួរថា ដើរដល់ណាហើយនិងចិនឈប់ជួយហើយនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា មានអ្នកសួរសម្តេចថាហេតុអ្វីសម្តេច មិនបកស្រាយ និងឆ្លើយតប ទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំង។ជាពិសេសក្រុមមនុស្ស ដែលចាំតែពេបជ្រាយ រាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជុំវិញដំណើរការព្រែកជីកហ្វូណនតេជោ ដោយសម្តេចតបថា មិនបាច់ពន្យល់ទេ។ ប៉ុន្តែអ្វីដែលសំខាន់ ចាំមើលជាក់ស្តែង។

ក្នុងនោះតាមរយៈទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា សម្តេចធិបតី ឱ្យអ្នកដែលនិយាយថា ចិន លែងមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីនោះ អាចមើលឃើញបាន នឹងបានស្កប់ចិត្ត ហើយស្ងប់អារម្មណ៍ថែមទាំងឱ្យឈប់និយាយទៅ ព្រោះនិយាយទៀតនាំខ្មាស់គេ ព្រោះរូបភាពច្បាស់ហើយ ។

សម្តេចធិបតី មានប្រសាសន៍ថា «ប្រធានាធិបតី ប្រមុខរដ្ឋរបស់ចិន បានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាសារនយោបាយបញ្ជាក់ហើយមិនត្រឹមតែប៉ុណ្ណោះបានលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា សហគមន៍ជោគវាសនារួម គ្រប់រដូវកាល បានន័យថា ទាំងលំបាក ទាំងស្រួល គឺយើងបន្តរួមគ្នា សហការគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នា តាមគោលការណ៍ គោរពអធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ឯករាជ្យភាពនិងមិនលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក»។សូមជម្រាបជូនថាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង នៅកម្ពុជា រយៈពេល២ថ្ងៃ កម្ពុជា-ចិន មានការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន ក្នុងនោះនៅមានការចុះហត្ថលេខារវាងរដ្ឋ និងឯកជនព្រមទាំងរវាងធុរកិច្ច និងធុរកិច្ច លើគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ ហ្វូណនតេជោ ផងដែរ។បន្ទាប់ពីមានការចុះហត្ថលេខាហើយនេះ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោឱ្យសម្រេចបានជោគជ័យ តាមផែនការកំណត់ប្រកបដោយគុណភាពខ្ពស់ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥នៅវិមានសន្តិភាព។ប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុនCCCCដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដើម។ ខណៈដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ China Road and Bridge Corporation(CRBC)ដែលជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ ។គួរឲ្យដឹងដែរថាព្រែកជីកហ្វូណនតេជោត្រូវបានសម្ពោធបើកដំណើរការសាងសង់នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។តាមរយៈសេចក្តីថ្លែងការណ៍រួម​ កម្ពុជានិងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ៕ប្រភពSTPM
Powered by Blogger.