សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិនមកកាន់កម្ពុជានាពេលថ្មីៗនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។ការថ្លែងបញ្ជាក់របស់សម្តេចប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។សម្តេចតេជោ បានបន្តថា អ្វីដែលកម្ពុជាត្រូវមើលឃើញ គឺនៅត្រង់ថាល្បឿននៃការជីកព្រែកជីកហ្វូណនតេជោនឹងបន្ត។
 |
|
សម្តេចបានបញ្ជាក់ថា ព្រែកជីកនេះបើទោះបីជា មានឬគ្មានមិត្តចិន ក៏កម្ពុជាត្រូវតែធ្វើឲ្យបានដែរ។ ប៉ុន្តែជាភ័ព្វសំណាងរបស់កម្ពុជា មិត្តចិនបានប្រកាសនៅក្នុងការផ្តល់ជំនួយក៏ដូចជាឲ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការព្រែកជីកនេះ ដែលកម្ពុជានឹងសម្រេចនូវព្រែកជីកនេះ ឲ្យបានតាមល្បឿនដែលយើងបានកំណត់បានកំណត់។គួររម្លឹកផងដែរថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គតេជោហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ភាគីចិនគឺគាំទ្រ។ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។លោកបន្តទៀតថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្សទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជានិងធនធានក្នុងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យនិងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២និងលើកទី៣ នីតិកាលទី៥។
២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៥។
៣-ផ្សេងៗ។
ប្រភពSHS
Post a Comment