សម្តេចបវរធិ​បតីបញ្ជាក់ផ្លូវដើររប​ស់កម្ពុជាស្ពៃឬសាច់គោ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនាព្រឹកថ្ងៃទី២១ខែមេសា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានយកឱកាសនោះបង្ហាញជំហរជាផ្លូវការរបស់កម្ពុជាអំពីនិន្នាការនយោបាយអន្តរជាតិថាកម្ពុជារើសយកទាំង២។សម្ដេចបវរធិបតីបានបញ្ជាក់ថាគ្មាននរណាម្នាក់មកភ្ជុងយើងបំបាត់សិទ្ធិយើងឱ្យយើងជ្រើសរើសយកស្ពៃឬសាច់គោនោះទេ។គឺយើងជ្រើសរើសយកទាំងពីរពីព្រោះយើងគិតគូរអំពីសុខភាពរបស់យើង។ សុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង។

នេះអ្វីដែលយើងត្រូវជ្រើសរើស។សម្ដេចបានបញ្ជាក់អំពីមូលហេតុដែលកម្ពុជាចាំបាច់ត្រូវជ្រើសរើសទាំងស្ពៃនិងសាច់គោ ដោយបានបញ្ជាក់ថាសត្វគោស៊ីស្ពៃហើយស្ពៃក៏ត្រូវការអាចម៍គោផងដែរ។បានន័យថាទាំងគោនិងស្ពៃវាពឹងពាក់គ្នាទៅវិញទៅមក។ ដូចនេះមិនត្រូវជ្រើសរើសមួយចោលមួយនោះទេ។គឺកម្ពុជាជ្រើសរើសរើសយកទាំងពីរយកទាំងជីវភាពទាំងកាឡូរីខ្ពស់បូកជាមួយនឹងសុខភាពល្អថែមទៀតដោយថែមទាំងបន្លែជាមួយថែមទៀតដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។សម្តេចបវរធិបតីបានបញ្ជាក់ថានេះគឺជាការជ្រើសរើសរបស់រាជរដ្ឋាភិបាលដែលមានឯករាជ្យភាពអធិបតេយ្យភាពក្នុងការសម្រេចចិត្តផ្ទាល់មាននរណាមកដាក់សម្ពាធមកលើយើងទេ។គ្មានយកស្ពៃ អត់សាច់គោឬយកសាច់គោចោលស្ពៃនោះទេ ។ គឺយើងយកយកទាំងអស់ដើម្បីឲ្យខ្លួនយើងរឹងមាំរស់នៅបានយូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ។នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់។គឺអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធនិងមិនចូលជាមួយប្រទេសណាមួយដើម្បីប្រឆាំងជាមួយនឹងប្រទេសណាមួយនោះទេ។ការបញ្ជាក់របស់សម្តេចធិបតីបន្ទាប់ពីមេដឹកនាំកំពូលរបស់ចិនមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដោយមានអ្នកវិភាគចោទប្រកាន់ថាកម្ពុជាបានជ្រើសរើសយកចិនដោយប្រៀបធៀបប្រទេសចិនទៅនឹងស្ពៃហើយថាមានតម្លៃទាបជាងសាច់គោដែលគេបានប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងសាច់គោ៕ប្រភពSTPM

Powered by Blogger.