ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពតនាថ្ងៃទី២១ខែមេសាឆ្នាំ២០២៥នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាកម្ពុជាមិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជាមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។សម្តេចធិបតីបានសម្តែងការហួសចិត្តជាមួយមនុស្សមួយចំនួន ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿន កសាងឡើងដោយឥណទានពីចិន តែបែរជាស្តីបន្ទោសចិន និងមួយចំនួន ធ្វើការនៅក្នុងរោងចក្រ ដែលមានថៅកែជាជនជាតិចិនដែលទទួលបានប្រាក់បៀវត្សរ៍ខ្ទង់ពាន់ទៅហើយនៅបន្ទោសរាជរដ្ឋាភិបាលថាទាញវិនិយោគពីចិនទៅទៀត ។
 |
|
ក្នុងនោះសម្តេចធិបតីបានបញ្ជាក់បន្ថែមថាប្រជាពលរដ្ឋខ្មែរគួរតែមានមោទនភាព ដែលកម្ពុជាប្រទេសតូចមួយ តែមានទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាចនិងគ្រប់ប្រទេសទាំងអស់ លើពិភពលោក ខណៈដែលប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែ៣គត់ ដែលប្រធានាធិបតី ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ច មានវៀតណាម ម៉ាឡេស៊ីនិងកម្ពុជា ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិនខុសអ្វី នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយផ្តាច់ចោលប្រទេសណាទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក នេះជាជំហរនយោបាយរបស់យើងផ្អែកទៅលើគោលការណ៍ គោរពឯករាជ្យភាពអធិបតេយ្យភាពនិងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក នេះគឺជាអ្វីដែលកម្ពុជាយើងធ្វើហើយខ្ញុំសូមបញ្ជាក់នេះគឺជាជំហររដ្ឋាភិបាលរបស់យើង យើងមិនមែនរណបពីណាគេទេ»។ជាការកត់សម្គាល់ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថាកម្ពុជា កំពុងស្រវាចាប់ចិនហើយបោះចោលសហអាមេរិក បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ១៧-១៨មេសាកន្លងទៅនេះ៕ប្រភពSTPM
Post a Comment