ប្រទេស​ចិនដាក់​ពន្ធសងសឹកលើសហរដ្ឋអា​មេរិកបន្ទាប់ពី​បទបញ្ជាប្រតិបត្តិរបស់លោ​​កTrumpចូលជា​ធរមាន

ប្រទេសចិនបានប្រកាសពន្ធថ្មីលើការនាំចូលពីសហរដ្ឋអាមេរិកដែលជាវិធានការឆ្លើយតបទៅនឹងប្រធានាធិបតីTrump ។

យោងតាមសារព័ត៌មាន CNNកាលពីថ្ងៃទី៤ខែកុម្ភៈរដ្ឋាភិបាលចិនបានប្រកាសពីវិធានការពន្ធដារជាការឆ្លើយតបទៅនឹងក្រឹត្យថ្មីរបស់ប្រធានាធិបតីអាមេរិកDonald Trump។ជាពិសេសទីក្រុងប៉េកាំងនឹងអនុវត្តពន្ធថ្មីលើទំនិញនាំចូលពីអាមេរិកចាប់ពីថ្ងៃទី១០ខែកុម្ភៈ។ ក្នុងនោះឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្មនឹងត្រូវបង់ពន្ធ១៥%។ ប្រេងឆៅគ្រឿងយន្តកសិកម្ម និងឡានដឹកទំនិញនឹងត្រូវបង់ពន្ធ១០%។ចំណាត់ការរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូល១០% ជាផ្លូវការលើទំនិញរបស់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៤ខែកុម្ភៈ។មុននេះ ក្រសួងការបរទេសចិនបានរិះគន់ក្រឹត្យពន្ធរបស់សហរដ្ឋអាមេរិក ដោយបានប្រកាសថាខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO)និងចាត់វិធានការ"ឆ្លើយតប"។

ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា"គ្មានភាគីណាមួយទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មទេ" ។កាលពីថ្ងៃទី២ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trumpបានប្រកាសដំឡើងពន្ធ២៥%លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកនិងពន្ធ១០% លើទំនិញពីប្រទេសចិនចាប់ពីថ្ងៃទី៤ ខែកុម្ភៈ។ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី៣ខែកុម្ភៈសេតវិមានបានប្រកាសថាខ្លួននឹងផ្អាកការយកពន្ធ២៥%លើទំនិញនាំចូលពីប្រទេសជិតខាងទាំងពីរសម្រាប់រយៈពេលមួយខែបន្ទាប់ពីមេដឹកនាំរបស់ពួកគេបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump។យោងតាមប្រភព Fox News លោក Trump ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាពន្ធជាមួយលោកប្រធានាធិបតី Xi Jinping ក្នុងសប្តាហ៍នេះ៕សុគា
Powered by Blogger.