នាយករដ្ឋមន្ត្រីស្នើអ្នកនយោ​បាយខ្មែរនិងថៃកុំលូកដៃចូ​លការងារបច្ចេកទេ​សរបស់រដ្ឋាភិបាល

  សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពីធីចែកសញ្ញាបត្រ​និស្សិតនៃសកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះបាន​ផ្តាំទៅ​អ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃ​​​កុំយករឿងនយោបាយ​ទៅលូកលាន់លើការងារបច្ចេកទេសដោះស្រាយ​​បញ្ហា​​ព្រំដែនដែលរដ្ឋាភិបាល​កំពុងអនុវត្ត​​លើគោលការណ៍បច្ចេកទេស ផែនទីនិងច្បាប់​អន្តរជាតិ។

សម្តេចហ៊ុន ម៉ាណែត ចាត់ទុកការអនុវត្តការងារបច្ចេកទេសស្តីពីបញ្ហាព្រំដែននេះ​​គឺជាការដោះស្រាយតាមសន្តិវិធី តែសម្តេចក៏លើកឡើងដែរ​ថាកម្ពុជាក៏​​រក្សាសិទ្ធិការពារអធិបតេយ្យភាព​និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនខ្លាច​ប្រើកម្លាំងប្រសិន​បើមានអ្នក​ចូលមកឈ្លានពាន។ក្នុង​​ឱកាសនេះដែរ សម្តេច​នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែតបានចង្អុលមុខក្រុមប្រឆាំងនៅក្រៅប្រទេសថាកំពុងតែ​រុញស្ថានការណ៍ ឬបញ្ហាព្រំដែនឱ្យកាន់តែក្តៅ។ការណ៍នេះត្រូវបានសម្តេចហ៊ុន ម៉ាណែតរំព្ញកឡើងនូវព្រឹត្តិការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃដែលចាប់ផ្ទុះឡើងកាលពី​អំឡុង​ឆ្នាំ២០០៨។

គួរជ្រាបថាថ្មីៗនេះប្រធានបទស្តីពីបញ្ហាព្រំដែនកម្ពុជា​​ជាមួយប្រទេស​ឡាវ វៀតណា​ម និងថៃ ដូចជាសំណុំរឿង​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម ​(CLV​-DTA)បញ្ហាកោះគុត និងការប្រឈមមុខដាក់​រវាងយោធាខ្មែរនិងថៃ​នៅប្រាសាទតាមាន់ធំជាដើមបាននិងកំពុងជំរុញស្មារតីជាតិនិយម។ពិសេសពីពលរដ្ឋខ្មែរក្រៅប្រទេស៕RFI
Powered by Blogger.