រុស្ស៊ីបានព្រមានពីហានិភ័យនៃជម្លោះពិភពលោកលោកKennedyបានរិះគន់ការវាយឆ្មក់លើគ្រីមៀ
លោកMedvedevបាននិយាយថាការចេញដីកាចាប់ខ្លួនរបស់ ICC សម្រាប់មន្ត្រីការពារជាតិរុស្ស៊ី២រូបអាចនាំឲ្យមានជម្លោះជាសកល។ លោក Kennedy Jr. បានរិះគន់អ៊ុយក្រែនថាបានប្រើមីស៊ីលរបស់អាមេរិកដើម្បីវាយប្រហារគ្រីមៀ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev ។ រូបថត៖ TASS |
បេក្ខជនប្រធានាធិបតីអាមេរិកបានរិះគន់ការវាយឆ្មក់លើតំបន់គ្រីមៀ
យោងតាមសារព័ត៌មានSputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា បេក្ខជនប្រធានាធិបតីអាមេរិកឯករាជ្យ Robert Kennedy Jr. រិះគន់អ៊ុយក្រែនចំពោះការប្រើATACMS ដើម្បីវាយប្រហារឧបទ្វីបគ្រីមៀ។លោកបាននិយាយថា "ពួកគេបានប្រើATACMS ចំនួន៦ដើមដើម្បីវាយប្រហារនៅគ្រីមៀ។ពាក្យតែមួយគត់ដែលខ្ញុំអាចប្រើដើម្បីពិពណ៌នាអំពីសកម្មភាពនេះគឺ"អំពើភេរវកម្ម"។នេះជាសកម្មភាពប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី។យោងតាមលោក Kennedy Jr. រដ្ឋបាលរបស់លោកប្រធានាធិបតី Biden ចាំបាច់ត្រូវបញ្ឈប់សកម្មភាព"មិនប្រុងប្រយ័ត្ននិងគ្មានការទទួលខុសត្រូវ" រួមទាំងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយដើម្បីវាយឆ្មក់ចូលទឹកដីរុស្ស៊ី។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថាកងទ័ពអ៊ុយក្រែនបានប្រើប្រាស់ATACMS ដើម្បីវាយប្រហារនៅគ្រីមៀកាលពីថ្ងៃទី២៣ខែមិថុនា ជាឧបទ្ទវហេតុមួយដែលបានសម្លាប់មនុស្ស៤នាក់និងរបួស១៥៣នាក់ផ្សេងទៀត៕ពុតសាម៉ាត់
Post a Comment