សារលិខិត​នាយ​ករដ្ឋមន្ត្រីក្នុងឱកាសប្រារព្ធទិវាជា​​តិសហគ្រាសធុនមីក្រូ​តូចនិងមធ្យម​លើកទី១

សារលិខិតសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៤បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូតូចនិងមធ្យមនិងភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ក្នុងសារលិខិតខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សក្រៃលែង និងសូមចូល រួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth»។

មហាសន្និបាតអង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀង រាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើក កម្ពស់និងផ្តល់តម្លៃដល់វិស័យនេះដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ វិស័យនេះគ្របដណ្ដប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្ដល់នូវអត្ថ- ប្រយោជន៍ជូនប្រជាជននិងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារ មុខរបរបង្កើនប្រាក់ចំណូលកាត់បន្ថយចំណាកស្រុកជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានាអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងវិធានការ គាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពី ការផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ចំពោះវិស័យនេះ។ទោះបីបាននិងកំពុងប្រឈមក្នុងបរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកលក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍនិងវិវត្តខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជូនពរ ឱ្យទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth» នេះ ប្រព្រឹត្តទៅប្រកបដោយរលូននិងជោគជ័យ៕
Powered by Blogger.