កាលពីថ្ងៃអង្គារតំណាងមកពីប្រទេសឡាវ កម្ពុជា ចិន មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានជួបប្រជុំគ្នានៅខេត្តបកែវភាគខាងជើងនៃប្រទេសឡាវដើម្បីចូលរួមកិច្ចប្រជុំមន្ត្រីនគរបាលជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
 |
សហការី |
កិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពគ្រឿងញៀនខុសច្បាប់ និងបញ្ហាប្រឈមនៃការដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងប្រទេសទាំងប្រាំមួយតាមដងទន្លេមេគង្គ។នេះបើយោងតាមរបាយការណ៍របស់វិទ្យុកងទ័ពប្រជាជនឡាវកាលពីថ្ងៃអង្គារ។កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅមុនទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់នៅថ្ងៃទី២៦ ខែមិថុនា។យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលឡាវបានបង្កើនសកម្មភាពដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ហើយនៅតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់លើបញ្ហានេះ៕Xinhua
Post a Comment