ពា​ណិជ្ជកម្ម​កម្ពុជា​-​ចិន​​​បន្ត​កើន​ឡើង​

 ​មន្ត្រី​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​បាន​បន្ត​កើន​ឡើង​ក្នុងរយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៤​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​តំបន់​។​នេះបើតាមការចេញផ្សាយX​in​h​u​a​។

របាយការណ៍​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​ដោយ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​ដល់​ ​៤​,​៤​៨​ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មេសា​ឆ្នាំនេះ​ ​កើន​ឡើង​ ​១​៥​,​១​ ​ភាគរយ​ ​ពី​ ​៣​,​៨​៩​ ​ពាន់​លាន​ដុល្លារ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា​ ​បន្ទាប់មក​គឺ​វៀតណាម​ ​សហរដ្ឋអាមេរិក​ ​ថៃ​ ​និង​ជប៉ុន​។​​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​) ​ដែល​កិច្ចព្រមព្រៀង​ទាំងពីរ​ ​បាន​ចូលជាធរមាន​តាំងពី​ឆ្នាំ​២​០​២​២​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នេះ​ ​នេះ​បើ​យោង​តាម​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។​​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ X​in​h​u​a​ ​ថា​ ​«​ដោយសារ​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងពីរ​នេះ​ ​ផលិតផល​របស់យើង​ ​ជាពិសេស​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់​ដូចជា​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​មៀន​ ​ដំឡូងមី​ ​និង​ម្រេច​ ​មាន​ទី​ផ្សារ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​»​។​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​ក៏បាន​លើកឡើង​ថា​កំណើន​នេះ​ ​គឺ​ដោយសារតែ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ ​និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាងប្រទេស​ទាំងពីរ​ ​និង​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ដូចជា​ពិព័រណ៍​ ​និង​វេទិកា​ធុរកិច្ច​ជាដើម​។​

លោក​ គិ​ន​ ​ភា​ ​អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ​កំណើន​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ​រវាងប្រទេស​ទាំងពីរ​។​​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ X​in​h​u​a​ ​ថា​ “​ទំហំ​ពាណិជ្ជកម្ម​កើន​ឡើង​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រទេស​ ​និង​ប្រជាជន​ទាំងពីរ​ ​ដោយ​បាន​ចាក់​បញ្ចូល​កម្លាំង​ជំរុញ​កាន់តែ​ខ្លាំង​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​ ​កម្ពុជា​-​ចិន​”​៕

Powered by Blogger.