សម្តេចធិបតី៖ឲ្យមន្ត្រីនគរបាលរ៉ាប់រងក្នុងការរក្សាសន្តិសុខនិងសុវត្ថិភាពសង្គមស្របតាមសភាពការណ៍ពិភពលោក
សារលិខិតជូនពររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជាបានបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួលស្មុគស្មាញ ដោយប្រឈមនឹងបញ្ហាវិបត្តិជាច្រើនដែលមានលក្ខណៈជាសកលនិងបានជះឥទ្ធិពលប៉ះពាល់ដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌មនុស្សធម៌និងសុខភាពសាធារណៈដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ទទួលរងផលប៉ះពាល់ជាសកលនេះផងដែរ។នេះបើតាមការចេញផ្សាAKP។
Post a Comment