មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានអំពាវនាវឱ្យលោកខាងលិចបង្កើនជំនួយដល់ក្រុងគៀវដើម្បីទប់ទល់នឹងយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ី។
|
លោក Andrey Yermak (រូបថត៖ President.gov.ua) |
អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែនលោកAndreyYermakកាលពីថ្ងៃទី១៤ឧសភាបានអំពាវនាវឱ្យលោកខាងលិចផ្តល់ឱ្យក្រុងគៀវ"ការចូលទៅកាន់ឃ្លាំងអាវុធរបស់ខ្លួនដោយមិនមានការរឹតត្បិតនិងផ្ទេរទៅឱ្យអ៊ុយក្រែននូវប្រាក់រុស្ស៊ីដែលបានបង្កក។នៅឯកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Copenhagen(ដាណឺម៉ាក)លោកYermakបានប្រកាសរបាយការណ៍រួមគ្នាដោយលោក និងសម្ព័ន្ធមិត្តជាច្រើនរួមទាំងអតីតអគ្គលេខាធិការអង្គការណាតូ លោក Anders Fogh Rasmussen អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin អតីតរដ្ឋមន្ត្រីសហរដ្ឋអាមេរិកHillary Clinton ឧត្តមសេនីយ៍យោធាអាមេរិក Wesley Clark។ដើម្បីសង្ខេបរបាយការណ៍នេះ លោក Yemark បាននិយាយថា "វាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តណាតូចំណាយ០.២៥% នៃGDPរបស់ពួកគេលើជំនួយយោធាដល់អ៊ុយក្រែននិងបញ្ចេញទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងចំនួន៣០០ពាន់លានដុល្លារដើម្បីគាំទ្រប្រទេសរបស់យើង"។យោងតាមការប៉ាន់ប្រមាណរបស់រុស្ស៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់ជំនួយយោធាជាង២០០ពាន់លានដុល្លារដល់ទីក្រុងគៀវ។ខណៈពេលដែលប្រទេសសហភាពអឺរ៉ុបមួយចំនួនបានរួមចំណែកច្រើនជាង០.២៥% នៃ GDP ក្នុងការបំពាក់អាវុធដល់អ៊ុយក្រែន កាលពីខែមុន ឡាតវីបានសន្យាថានឹងធ្វើកិច្ចការនេះជារៀងរាល់ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។លើសពីនេះរបាយការណ៍ក៏បានផ្តល់អនុសាសន៍ថាលោកខាងលិចដក "ការរឹតបន្តឹងទាំងអស់លើការផ្គត់ផ្គង់អាវុធសាមញ្ញ" ដល់ទីក្រុងគៀវ។ លោក Yermak ក៏បានប្រកែកថាមិនគួរមានការរឹតត្បិតលើការប្រើអាវុធទាំងនេះទេ។លោក Rasmussen និង Yermak ក៏បានអំពាវនាវឱ្យអង្គការណាតូអញ្ជើញអ៊ុយក្រែនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តដែលគ្រោងនឹងប្រារព្ធធ្វើនៅទីក្រុងវ៉ាស៊ីនតោន នៅរដូវក្តៅនេះហើយកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការទទួលស្គាល់ទីក្រុងគៀវ។អ្នទាំងពីរបាននិយាយថាពេលវេលាដែលអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ "មិនគួរយឺតជាងខែកក្កដាឆ្នាំ២០២៨ទេ អាស្រ័យលើលក្ខខណ្ឌជាក់លាក់" ។លោក Yermak បានពន្យល់នៅលើ Telegram ថាការអញ្ជើញរបស់ណាតូទៅកាន់អ៊ុយក្រែននឹង "ក្លាយជាការលើកទឹកចិត្តនិងការគាំទ្រសម្រាប់កងទ័ពរបស់យើង និងប្រជាជនអ៊ុយក្រែនទាំងអស់" ។អ៊ុយក្រែនក្លាយជាសមាជិកណាតូគឺជា "បន្ទាត់ក្រហម"សម្រាប់រុស្ស៊ីហើយការទប់ស្កាត់នេះគឺជាហេតុផលមួយដែលក្រុងម៉ូស្គូបានផ្តល់នៅពេលចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ទៅលើប្រទេសជិតខាង៕ប្រភពRT
Post a Comment