ប្រធានាធិបតីអាមេរិកលោកJoeBidenបានប្រកាសថាអ៊ីស្រាអែលបានស្នើសុំបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សាស្ទ្រីបជាថ្នូរនឹងសេរីភាពសម្រាប់ចំណាប់ខ្មាំងទាំងអស់ក្នុងបរិបទនៃការចុះខ្សោយយ៉ាងធ្ងន់ធ្ងរនៃចលនាហាម៉ាស់អ៊ីស្លាម។ថ្លែងនៅសេតវិមានកាលពីថ្ងៃទី៣១ ឧសភា លោក Biden បាននិយាយថា៖«នៅពេលនេះក្រុមហាម៉ាស់មិនអាចធ្វើការវាយប្រហារមួយផ្សេងទៀតដូចការវាយឆ្មក់លើទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ទៀតទេ។ នេះជាគោលដៅសំខាន់មួយរបស់អ៊ីស្រាអែលក្នុងជម្លោះនេះ»។
|
|
CNN បានដកស្រង់សម្ដីប្រធានាធិបតីអាមេរិកដែលបានសង្កត់ធ្ងន់ថាវាដល់ពេលហើយដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្រ្ទីប។ យោងតាមលោកអ៊ីស្រាអែលនៅសប្តាហ៍នេះបានស្នើនូវសំណើ៣ដំណាក់កាលដើម្បីបញ្ចូលគ្នានូវការដោះលែងចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុងដៃក្រុមហាម៉ាស់ជាមួយនឹង"បទឈប់បាញ់"ដើម្បីនាំមកនូវសន្តិភាពដល់ទឹកដីដែលឡោមព័ទ្ធប៉ាឡេស្ទីន។លោក Biden បាននិយាយថា ដំណាក់កាលដំបូង យោងតាមសំណើរបស់ទីក្រុង Tel Aviv នឹងមានរយៈពេល៦សប្តាហ៍ និងរួមបញ្ចូល"ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ដែលមានប្រជាជនទាំងអស់នៅក្នុងហ្គាហ្សា"ក៏ដូចជាក្រុមហាម៉ាស់"ដោះលែងចំណាប់ខ្មាំងមួយចំនួនជាស្ត្រីមនុស្សចាស់និងអ្នករបួសជាថ្នូរនឹងការសម្រាប់ការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់”។ដំណាក់កាលទី២នឹងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់រួមទាំងទាហានអ៊ីស្រាអែលផងដែរ។ នៅក្នុងដំណាក់កាលទី៣ផែនការកសាងឡើងវិញដ៏សំខាន់សម្រាប់តំបន់ហ្គាហ្សានឹងចាប់ផ្តើមហើយរាល់អដ្ឋិធាតុចុងក្រោយនៃចំណាប់ខ្មាំងដែលបានស្លាប់នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេ។“នេះជាពេលវេលាសម្រេចចិត្ត។ដរាបណាក្រុមហាម៉ាស់គោរពតាមការសន្យារបស់ខ្លួន បទឈប់បាញ់បណ្តោះអាសន្នដែលស្នើឡើងដោយអ៊ីស្រាអែលនឹងក្លាយទៅជាការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍”ប្រធានាធិបតីអាមេរិកបានប្រកាស។ទោះបីជាយ៉ាងណាក៏ដោយមិនដល់មួយម៉ោងបន្ទាប់ពីសុន្ទរកថារបស់លោក Biden នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថាប្រទេសនេះនឹងមិនបញ្ចប់យុទ្ធនាការយោធានៅក្នុងតំបន់ ហ្គាហ្សារហូតដល់ក្រុមហាម៉ាស់ត្រូវបរាជ័យ។ការិយាល័យរបស់លោក Netanyahu បានកត់សម្គាល់ថា Tel Aviv កំពុងធ្វើការដើម្បី"ធានាឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំងដែលនៅរស់រានមានជីវិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានខណៈពេលដែលការលុបបំបាត់សមត្ថភាពយោធានិងរដ្ឋបាលរបស់ក្រុមហាម៉ាស់" ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលាតត្រដាងថាលោកបានអនុញ្ញាតឲ្យក្រុមចរចារៀបចំផែនការនៃកិច្ចព្រមព្រៀងដើម្បីសម្រេចបានគោលដៅទាំងនេះ៕ពុតសាម៉ាត់
Post a Comment