ក្រុមហ៊ុនMetaរបស់លោកMarkZuckerbergក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣នៅលើពិភពលោកខណៈទ្រព្យសម្បត្តិរបស់លោក Zuckerberg បានវ៉ាដាច់លោកElonMuskនាយកប្រតិបត្តិក្រុមហ៊ុនTesla។នេះបើតាមចេញផ្សាយBusinessInsider។
|
លោកElonMuskនាយកប្រតិបត្តិក្រុមហ៊ុនTesla។Reuters |
យោងតាមសន្ទស្សន៍មហាសេដ្ឋីដែលចងក្រងដោយកាសែត Bloomberg បានបង្ហាញថា លោក Zuckerberg បានក្លាយជាមហាសេដ្ឋីធំជាងគេបំផុតទី៣ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមេសា។នេះជាលើកទី១ហើយដែលនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta រូបនេះ បានជាប់ក្នុងចំណោមចំណាត់ថ្នាក់ជាមហាសេដ្ឋីកំពូលទាំង៣របស់ពិភពលោក គិតចាប់តាំងពីឆ្នាំ២០២០មក។ទន្ទឹមនឹងនេះ លោក Elon Musk ដែលធ្លាប់ជាមហាសេដ្ឋីកំពូលទី១នៅលើពិភពលោកបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨១ពាន់លានដុល្លារ។ដំណឹងនេះត្រូវបានប្រកាសឡើង ស្របពេលដែលក្រុមហ៊ុន Tesla លក់រថយន្តបានត្រឹមតែ៣៨៦.៨០០គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូង នៃការលក់របស់ក្រុមហ៊ុន ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមក។ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃចុះជាង៧%នៅក្នុងការជួញដូរដំបូងបន្ទាប់ពីចេញផ្សាយព័ត៌មាននេះនិងបានដាំក្បាលចុះជាង៣៤%បើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ។បន្ថែមពីលើនេះ លោក Zuckerberg មានទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារផ្សេងទៀត នៅក្នុងគណនីធនាគារ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកកំពុងខិតកាន់តែជិតដល់កម្រិតទ្រព្យសម្បត្តិរបស់លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ។យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា លោក Bezos មានទ្រព្យសម្បត្តិចំនួន២០៧ពាន់លានដុល្លារដោយជាប់ឈ្មោះជាមហាសេដ្ឋីកំពូលទី២របស់ពិភពលោក។ចំណែកឯ លោកមហាសេដ្ឋី Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីត LVMH ស្ថិតនៅលំដាប់កំពូលទី១ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន២២៣ពាន់លានដុល្លារ៕
|
លោកMarkZuckerberg |
Post a Comment