គ្រាប់បែ​ក​ទម្លាក់​ពីលើ​អាកាស​សល់​​ពីសម័យ​សង្គ្រាម​របស់​អា​មេរិក​ត្រូវ​បាន​យ​កចេញ​ពី​តំបន់​សមុទ្រ​

 មន្ត្រី​ជំនាញ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (C​MA​C) ​បាន​ដក​យក​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ ​M​K-82 ​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ ​សល់​ពីសម័យ​ស​ង្រ្គា​ម​​ដោយ​សុវត្ថិភាព​ពី​តំបន់​សមុទ្រ​មួយ​ក្នុងស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​នេះ​បើ​តាម​ប្រធាន​បោស​ស​ម្អា​ត​មីន​ ​ដែល​បាន​ឱ្យ​ដឹងពី X​in​h​u​a​​កាលពី​ថ្ងៃអង្គារ​។

អគ្គនាយក​ C​MA​C ​លោក​ ​ហេង​ ​រតនា​ ​បាន​មានប្រសាសន៍ថា​ ​ក្រុម​អ្នកជំនាញ​ក​ម្ទេ​ច​គ្រាប់​ (​E​O​D​) ​បាន​រក​ឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ ​ហើយ​បាន​ដឹកជញ្ជូន​ដោយ​សុវត្ថិភាព​ទៅកាន់​មជ្ឈមណ្ឌល​កំចាត់​មីន​របស់​ C​MA​C ​កាលពី​ថ្ងៃចន្ទ​។​លោក​បាន​សរសេរ​នៅ​ក្នុង​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា​ “​គ្រាប់បែក​នេះ​ស្ថិត​ក្នុង​តំបន់​សមុទ្រ​នេះ​រយៈពេល​ជាង​ ​៥​០​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​គ្រាប់បែក​នេះ​នៅតែ​មាន​ទ្រង់ទ្រាយ​ ​និង​គុណភាព​ល្អ​នៅឡើយ​” ​។​លោក​ ​រតនា​ ​បាន​មានប្រសាសន៍ថា​ ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ ​M​K-82 ​ដែល​បាន​រក​ឃើញ​នេះ​ ​មាន​ទម្ងន់​ប្រហែល​ ​២​៣​០​ ​គីឡូក្រាម​។​បើ​តាម​លោក​អគ្គនាយក​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅដើម​ខែ​មីនា​ ​ក្រុម​ការងារ​ជំនាញ​ ​E​O​D​ ​ក៏បាន​គាស់​ចេញ​ ​និង​ដោះ​យក​គ្រាប់បែក​ ​M​K-82 ​ចំនួន​៣​គ្រាប់​ផង​ដែរ​ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្ត​កណ្តាល​។​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ដោយសារ​គ្រាប់មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ដែល​បន្សល់​ពី​សង្គ្រាម​ ​និង​ជម្លោះ​ផ្ទៃ​ក្នុងរយៈពេល​បី​ទសវត្សរ៍​ ​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​១​៩​៦​០​ ​ដល់​១​៩​៩​៨​។​ ​តាម​ការ​ប៉ាន់ស្មាន​មាន​គ្រាប់មីន​ ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​៤​ ​ទៅ​ ​៦​លាន​គ្រាប់​ផ្សេងទៀត​ ​ដែល​នៅ​សេសសល់​ពី​ជម្លោះ​។​​យោង​តាម​សាកលវិទ្យាល័យ​ ​Y​ale​ ​បាន​ឱ្យ​ដឹង​ថា​ ​ចន្លោះ​ឆ្នាំ​១​៩​៦​៥​ ​និង​១​៩​៧​៣​ ​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ​ ​២​៣​០​,​៥​១​៦​គ្រាប់​ ​លើ​ទីតាំង​ចំនួន​ ​១​១​៣​,​៧​១​៦​កន្លែង​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​យោង​តាម​របាយការណ៍​ផ្លូវការ​មួយ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ឆ្នាំ​១​៩​៧​៩​ ​ដល់​ឆ្នាំ​២​០​២​៣​ ​គ្រាប់មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​ស​ង្រ្គា​ម​ (​E​R​W​) ​បាន​ឆក់​យកជីវិត​មនុស្ស​ចំនួន​ ​១​៩​,​៨​២​២​ ​នាក់​ ​និង​ធ្វើ​ឱ្យ​របួស​ ​ឬ​ពិការ​មនុស្ស​ ​៤​៥​,​២​១​៥​ ​នាក់​ផ្សេងទៀត​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​កម្ពុជា​ប្តេជ្ញា​បោស​ស​ម្អា​ត​មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​ស​ង្រ្គា​ម​ ​គ្រប់​ប្រភេទ​ឱ្យ​អស់​ ​នៅ​ឆ្នាំ​២​០​២​៥​៕

Powered by Blogger.