ត្រូវដឹងអា​កាសយានដ្ឋានធំជាង​គេបំផុតទាំង៥របស់​ពិភពលោក

 AEROTIME Hubបានឲ្យដឹងថាអាកាសយានដ្ឋាន​គឺជា​ច្រក​ចេញចូល​ដ៏​សំខាន់​​តភ្ជាប់​មនុស្សទៅ​កាន់​ពិភពលោក។អាកាសយានដ្ឋានអាកាសចរណ៍ទាំងនេះផ្តល់នូវគ្រឿងបរិក្ខារចាំបាច់សម្រាប់យន្តហោះគ្រប់គ្រងការដឹកជញ្ជូនទំនិញនិងបំពេញតម្រូវការអ្នកធ្វើដំណើរ រាប់រយលាននាក់ក្នុងមួយឆ្នាំៗ។ដោយសារចំនួនអ្នកដំណើរ បន្តកើនឡើងនៅឆ្នាំ២០២៤ អាកា​សយានដ្ឋាននានានៅលើពិភពលោក ប្រឈមនឹងការកកកុញ។ដើម្បីដោះស្រាយបញ្ហានេះប្រទេសមួយចំនួនកំពុងពង្រីក មជ្ឈមណ្ឌ​លអាកាសចរណ៍របស់ពួកគេ ដោយសាងសង់ស្ថានីយ និងផ្លូវរត់ថ្មីដើម្បីសម្រួលដល់ចំនួនអ្នកធ្វើដំណើរនិងចំនួនយន្តហោះដែលកំពុងកើនឡើង។នេះ គឺជាព្រលានយន្តហោះធំជាងគេបំផុតចំនួន៥ នៅលើពិភពលោកគិតត្រឹមឆ្នាំ២០២៤។

ទី១៖ព្រលានយន្តហោះ King Fahd International Airportអាកាសយានដ្ឋានដ៏ធំបំផុតរបស់ពិភពលោកមួយនេះលាតសន្ធឹងនៅលើផ្ទៃដីទំហំ៧៧៤គីឡូម៉ែត្រការ៉េ។អាកាសយានដ្ឋានអន្តរជាតិKing Fahd ត្រូវបានគេស្គាល់ម្យ៉ាងទៀតថាជាអាកាសយានដ្ឋាន Dammam ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីតនិងបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៩។ទី២៖ព្រលានយន្តហោះ Denver International Airportអាកាសយានដ្ឋានអន្តរជាតិDenverលាតសន្ធឹងលើដីទំហំ១៣៧គីឡូម៉ែត្រការ៉េដែលមានទីតាំងនៅរដ្ឋColoradoនិងបានបើកដំណើរការចាប់តាំងពីឆ្នាំ១៩៩៥។ Denver International Airport ជាប់ចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានធំជាងគេទី២នៅទូទាំងពិភពលោកនិងធំជាងគេទី១នៅសហរដ្ឋអាមេរិក។ទី៣៖ព្រលានយន្តហោះ Istanbul Airportចាប់តាំងពីបានបើកដំណើរការ នៅឆ្នាំ២០១៩ អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ដែលលាតសន្ធឹងលើដីទំហំ៧៦គីឡូម៉ែត្រការ៉េបានក្លាយជាមជ្ឈមណ្ឌលពិភពលោកដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។  អាកាសយានដ្ឋាននេះមានស្ថានីយតែមួយប៉ុណ្ណោះដែលបម្រើទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។ទី៤៖ព្រលានយន្តហោះ Dallas/Fort Worth International Airportចាប់តាំងពីបើកដំណើរការនៅឆ្នាំ១៩៧៣មក អាកាសយានដ្ឋានអន្តរជាតិDallas/FortWorthដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានដើរតួនាទី ជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដូចជា ក្រុមហ៊ុន American Airlines ក្រុមហ៊ុន Ameriflight ក្រុមហ៊ុន Southern Airways Express និងក្រុមហ៊ុន UPS Airlines ។ អាកាសយានដ្ឋានមួយនេះ លាតសន្ធឹងនៅលើដីទំហំ៦៧គីឡូម៉ែត្រការ៉េ។ទី៥៖ព្រលានយន្តហោះOrlando International Airportដោយបានបើកដំណើរការតាំងពីឆ្នាំ១៩៤០ អាកាសយានដ្ឋានអន្តរជាតិ Orlando គឺជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដ៏លេចធ្លោមួយចំនួន រួមមានក្រុមហ៊ុន Frontier Airlines ក្រុមហ៊ុនAvelo Airlines ក្រុមហ៊ុន Southwest Airlines និងក្រុមហ៊ុន Spirit Airlines ។អាកាសយានដ្ឋាននេះ មានមូលដ្ឋាននៅក្នុងទីក្រុង Orlando រដ្ឋផ្លរីដាសហរដ្ឋអាមេរិក ដែលលាតសន្ធឹងលើដីទំហំ៥២គីឡូម៉ែត្រការ៉េ៕


Powered by Blogger.